មេធាវីរាជរដ្ឋាភិបាល ៖ មេធាវី កឹម សុខា ដាក់ភស្តុតាងបន្ថែម គឺល្អសម្រាប់រាជរដ្ឋាភិបាល តែបន្ថែមបញ្ហាដល់ កឹម សុខា
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម គី តិច មេធាវីរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា កាលពីព្រឹកមិញនេះ មេធាវី កឹម សុខា បានដាក់ភស្តុតាងបន្ថែម គឺល្អសម្រាប់រាជរដ្ឋាភិបាល តែបន្ថែមបញ្ហាដល់ កឹម សុខា។  

នៅថ្ងៃនេះ សវនការធ្វើឡើងចំនួន២ដង ពេលព្រឹកម្តង និងពេលរសៀល ចាប់ផ្តើមម្តងទៀត។ បន្ទាប់ពីចប់សវនការ នាពេលព្រឹកនេះ មេធាវីរាជរដ្ឋាភិបាល ឯកឧត្តម គី តិច ប្រាប់ក្រុមអ្នកកាសែតថា មេធាវីលោក កឹម សុខា ដាក់ភស្តុតាង បន្ថែមភាគច្រើនល្អ សម្រាប់រាជរដ្ឋាភិបាល តែបើពិនិត្យឲ្យចំ គឺដាក់បន្ទុកបន្ថែម លើ លោកកឹម សុខា ទៅវិញទេ។ 

តុលាការដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលស្តាប់សវនាការលើកទី២ របស់លោក កឹម សុខា ពីទោសក្បត់ជាតិ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣មករា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation