ជំងឺរលាកសួតប្រភេទថ្មី មិនស្គាល់អត្តសញ្ញាណ សម្លាប់មនុស្ស៩នាក់ទៀត នៅទីក្រុងវូហាន ខណៈកម្ពុជាមិនទាន់មាននោះទេ
| ព័ត៌មានជាតិ
SHARE

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា មកដល់ថ្ងៃទី២២មករានេះ មានអ្នកស្លាប់៩នាក់ទៀត នៅទីក្រុងវូហាន ប្រទេសចិន។

ក្រសួងសុខាភិបាល បន្តថា បើតាមអ្នកជំនាញ ជំងឺរលាកសួត ប្រភេទថ្មីនេះ មានការឆ្លងពីមនុស្សទៅមនុស្ស តែនៅមានកំរិតនៅឡើយ។ មានគ្រូពេទ្យដែលថែទាំព្យាបាល អ្នកជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុសថ្មី ឆ្លងជំងឺនេះ។

ជាមួយគ្នានេះ អ្នកស្លាប់ដោយសារជំងឺថ្មីនេះ មានអាយុច្រេីន និងមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន។

ក្រសួងសុខាភិបាល បញ្ជាក់ថា មកដល់ពេលនេះ ជំងឺថ្មីរលាកសួតថ្មីនេះ មានចំនួនករណី៤៤៥ ក្នុងនោះចិន៤៤0 ថៃ ២ ជប៉ុន ១ កូរ៉េខាងត្បូង១ និងសហរដ្ឋអាមេរិក១។ តែនៅកម្ពុជាវិញ មិនទាន់មានជំងឺរលាកសួតប្រភេទថ្មីនេះ នៅឡើយទេ ខណៈដែលមន្រ្តីសុខាភិបាលកំពុងតាមដាន គ្រប់ច្រកល្ហ ការពារពិនិត្យអ្នកដំណើរនានា មុនចូលកម្ពុជា។

ជំងឺរលាកផ្លូវដង្ហេីម បណ្តាលមកពីមេរោគថ្មី នៅក្រុងវូហាន ខេត្តហ៊ូបុី ប្រទេសចិន។ ក្រុមការងារទាំងនេះ កំពុងតាមដាន និងឃ្លាំមេីលអ្នកដំណេីរ ដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេស លើអ្នកដំណេីរមកពីទីក្រុងវូហាន។ ក្រៅពីនេះ មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេច ដេីម្បីរកអត្តសញ្ញាណមេរោគថ្មី។ ក្រុមជំនាញសុខាភិបាល ជាង២០០០ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេច ក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ ត្រៀមលក្ខណ:ឆ្លេីយតបបេីកេីតមានជាយថាហេតុ។ 

សម្រាប់វិធីការពារជំងឺនេះវិញ កុំប៉ះពាល់សត្វរស់ កុំទៅកន្លែងផ្ទុះជំងឺ និងទីផ្សារ នៅក្នងទីក្រុងខាងលើ។ ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែល។ កុំប៉ះពាល់អ្នកជំងឺ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី។ ហូបសាច់ និងពងសត្វដែលចំអិនឆ្អិនល្អ។ ពេលក្អក ឬកណ្តាស ត្រូវប្រេីក្រដាសឬកន្សែងខ្ទប់មុខ។ ជាពិសេស ត្រូវរាយការណ៏ទៅលេខ ១១៥ បេីចង់ដឹងពត៌មានបន្ថែមឬរាយការណ៏ករណីសង្ស័យ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation