អង្គការសុខភាពពិភពលោក រាយការណ៍ថា ការឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មី ត្រូវបានគេរំពឹងថា នឹងកើតមានថែមទៀត
| ព័ត៌មានជាតិ
SHARE

មន្ត្រីមួយរូប បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរីករាលដាលនៃវីរុសថ្មីនេះ។

លោក TarikJašarević លើកឡើងថា កិច្ចប្រជុំនៅថ្ងៃពុធនេះ នឹងកំណត់ថាតើប្រកាសអាសន្ន សុខភាពសាធារណៈអន្តរជាតិ ត្រូវបានប្រកាសដែរឬទេ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃអង្គារ នៅឯសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវ អំពីវិធានការណ៍លើរឿងនេះ។

លោកបានបន្តថា ករណីឆ្លងវីរុសវីរុសថ្មីគួរតែត្រូវបាន គេរំពឹងទុកនៅក្នុងប្រទេសចិន ក្នុងកំឡុងពេលធ្វើដំណើរយ៉ាងលឿន សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។

មនុស្ស ៦ នាក់បានស្លាប់និង ២៩១ នាក់បានឆ្លងជំងឺនៅក្នុងប្រទេសចិនខណៈ ៤ ករណីត្រូវបានបញ្ជាក់នៅក្រៅប្រទេស ក្នុងចំណោមអ្នកដំណើរជនជាតិចិន នៅកូរ៉េខាងត្បូងជប៉ុន និងថៃ។

កាលពីដើមសប្តាហ៍នេះ មន្រ្តីចិន បានបញ្ជាក់ថា វីរុសថ្មីនេះ អាចឆ្លងពីមនុស្សទៅមនុស្ស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation