អាមេរិករកឃើញករណីឆ្លងដំបូងនៃវីរុសផ្លូវដង្ហើមប្រភេទថ្មី  
| ព័ត៌មានជាតិ
SHARE

សហរដ្ឋអាមេរិក បានបញ្ជាក់ពីករណីដំបូង នៃមេរោគឆ្លងថ្មី នៅលើទឹកដីរបស់ខ្លួន។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង និយាយថា វីរុសដែលមានដើមកំណើតនៅប្រទេសចិន ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ នៅក្នុងប្រជាជនអាមេរិកម្នាក់ ដែលបានទៅដល់ទីក្រុងស៊ីអាថល ក្នុងដំណើរមកពីប្រទេសចិន។

មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លង បានឲ្យដឹងថា អ្នកជំងឺដែលត្រូវបានធ្វើរោគវិនិច្ឆ័យ នៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា ជាបុរសម្នាក់ក្នុងវ័យ ៣០ ឆ្នាំដែលបានវិលត្រឡប់មកពីខេត្ត Wuhan នៅថ្ងៃទី ១៥ ខែមករា។

វីរុសដែលឆ្លងពីទីក្រុង Wuhan ប្រទេសចិន បានឆ្លងដល់មនុស្សជិត ៣០០ នាក់ហើយ ៦ នាក់បានស្លាប់។

ប្រតិបត្តិករទេសចរណ៍ និយាយថា ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួនជាបណ្ដោះអាសន្ន ដល់ភ្ញៀវទេសចរបរទេស ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation