សម្តេច ស ខេង ប្រកាសថា គ្រោះថ្នាក់ចរាចរណ៍ ឈានដល់កម្រិត ប្រកាសអាសន្ន
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃនេះរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសនោះ សម្តេច ស ខេង ប្រកាសថា គ្រោះថ្នាក់ចរាចរណ៍ ឈានដល់កម្រិត ប្រកាសអាសន្នហើយ។

សម្តេចតេជោ បញ្ជាក់ថា នៅឆ្នាំ២០២០គ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើនឡើង បើសិនភាគីពាក់ព័ន្ធមិនដាក់ចេញ វិធានការដោះស្រាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាពទេ ខណៈឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សច្រើនគួរឲ្យកត់សំគាល់ ដូច្នេះភាគីពាក់ព័ន្ធត្រូវមានវិធានការ ឲ្យទាន់ពេលវេលា។ ឆ្នាំ២០២០នេះ គឺជាឆ្នាំរឹតបន្ដឹងច្បាប់ ចរាចរណ៍ឲ្យកាន់តែខ្លាំងថែមទៀត ។ បញ្ហាទាំងនេះទាមទារឲ្យទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តរួមគ្នា ដោះស្រាយរាល់បញ្ហា ប្រឈមនានា ដែលបាននិងកំពុងកើតឡើង សំដៅកាត់បន្ថយទាំង ចំនួនហេតុការណ៍គ្រោះថ្នាក់ និងចំនួនជនរងគ្រោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋមន្ដ្រីមហាផ្ទៃ បានដាក់ចេញវិធានការមួយចំនួនដូចជា ៖ ត្រូវពង្រឹងយន្តការ នៅថ្នាក់រាជធានី-ខេត្ត , ត្រូវបង្កើនសកម្មភាព ផ្សព្វផ្សាយអប់រំ ឲ្យបានទូលំទូលាយ , ត្រូវពង្រឹងវិធានការរឹតបន្ដឹងច្បាប់ , ត្រូវពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ , ត្រូវជំរុញការងារប្រឡងប្រណាំងតំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ , បន្តលើកកម្ពស់សមត្ថភាព និងគុណភាព របស់កងកម្លាំងអនុវត្តច្បាប់ , ត្រូវជំរុញការសិក្សា ស្រាវជ្រាវក្នុងប្រទេស ដើម្បីទទួលបទពិសោធន៍ល្អៗ នៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

បើតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ។ គិតជាមធ្យមភាគក្នុង១ថ្ងៃមានមនុស្សស្លាប់ ៥.៤នាក់។

បច្ចុប្បន្ន កម្ពុជាមានយានយន្ត៥.៣៣៨.៣៩៤គ្រឿង ក្នុងនោះ ម៉ូតូ ៤.៥៥៥. ២២ ១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៧៨៣.១៧៣គ្រឿង បានធ្វើឲ្យសកម្មភាព ចរាចរណ៍នៅទូទាំងប្រទេស កាន់តែមានភាពមមាញឹក និងចង្អៀត។ ស្ថានភាពបែបនេះ បានបង្កើតឲ្យមានបញ្ហាប្រឈម មួយចំនួន ដូចជា ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍កើនឡើង ស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ឆ្លើយតបតាមតម្រូវការ ដូចជា កង្វះចំណតយានយន្ត កង្វះការគ្រប់គ្រងចំណីផ្លូវ និងកង្វះការបំពាក់បរិក្ខា សុវត្ថិភាពផ្លូវជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation