សម្តេច ស ខេង អំពាវនាវឲ្យជនរួមជាតិទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ នៅក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដែលនឹងចូលមកដល់នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០ ខាងមុខនេះ សម្តេច ស ខេង និងភរិយាសូមជូនពរដល់បងប្អូនខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព។

ក្នុងពិធីបុណ្យនេះដែរ បងប្អូនខ្មែរដែលមានសែស្រឡាយចិន និងបងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែងតែមានការរៀបចំពិធីសែនពេ្រនដោយដុត ទៀន ធូប និងគ្រឿងសក្ការៈបូជាផ្សេងៗ និង ធ្វើដំណើរកំសាន្តសប្បាយទីជិតទីឆ្ងាយ។

សម្តេច ស ខេង សង្កត់ធ្ងន់ថា សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានអគ្គីភ័យបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ និង សូមបងប្អូនជនរួមជាតិទាំងអស់បើកបរយានយន្តធ្វើដំណើរកំសាន្តប្រកបដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation