អភិបាលខេត្តកំពង់ចាមក្រើនរំលឹកដល់មន្ត្រីរដ្ឋបាលឃុំ -សង្កាត់ទាំងអស់ ពិសេសគឺស្មៀនត្រូវបង្កើនសមត្ថភាពរបៀបធ្វើការនិងគ្រប់គ្រងថវិកាចំណាយ ឲ្យចំទិសដៅ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានថក្រើនរំលឹកដល់មន្ត្រីរដ្ឋបាលឃុំ -សង្កាត់ទាំងអស់ ពិសេសគឺស្មៀន ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាពនៅក្នុងការធ្វើរបាយការណ៍ រៀបចំឯកសារ និងគ្រប់គ្រងថវិកាចំណាយ ឲ្យចំទិសដៅ ហើយក្នុងឆ្នាំ២០២០នេះថវិកាជាតិសម្រាប់ រដ្ឋបាល ឃុំ សង្កាត់បានកើនឡើងដល់ទៅជាង ១២ ម៉ឺនដុល្លារ ក្នុងនោះថវិកាមូលនិធិយ៉ាងតិច៧ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍន៍មូល ដ្ឋន ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ ។

ការបញ្ជាក់ខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដោយមានការចូលរួមពីស្មៀនឃុំ សង្កាត់ទាំង ១០៩នៅទូទាំងខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានដាក់ចេញជាវិធានការ ក្នុងក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាមឆ្នាំ ២០២០ ឱ្យរតនាគារខេត្តសហការជាមួយមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ រួមនិងទីចាត់ការផែនការនិងវិនិយោគ ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ផ្ដល់ចំណេះដឹងបន្ថែមដល់ស្មៀនឃុំ សង្កាត់ទាំង១០៩ នៅទូទាំងខេត្តកំពង់ចាម ។

ហើយ រាល់ការបណ្ដុះ បណ្ដាលនានា សូមឲ្យមានវត្តមានស្មៀន ឃុំ សង្កាត់ចូលរួមជាចាំបាច់ នឹងមកជាមួយនូវជំនួយការឃុំ សង្កាត់ យ៉ាងហោចណាស់បានគ្នាពីរនាក់ គ្រាន់ទទួលបានចំណេះដឹង ជួយធ្វើកិច្ចការគ្នា នៅក្នុង អង្គភាពរបស់ខ្លួននាពេលខាងមុខ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បញ្ជាក់ទៀតថា នៅថ្នាក់មូលដ្ឋាន គឺជាម្ចាស់នៃធនធាន និងជាម្ចាស់នៃការសម្រេចចិត្ត ក្នុងការបង្កើតគម្រោងការអភិវឌ្ឍន៍នានា ដូច្នេះសូមឲ្យមានការយកចិត្តទុកដាក់លើការងារជាច្រើនដែលក្រសួង ឬថ្នាក់ជាតិ បានតំរង់ទិសផងដែរ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation