សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យអ្នកចូលរួមតែ១៥០នាក់ប៉ុណ្ណោះ គោរពរូបសំណាក់ លោក ជា វិជ្ជា
| ព័ត៌មានជាតិ
SHARE

សាលារាជធានីភ្នំពេញ ប្រកាសថា ខ្លួនអនុញ្ញាតឲ្យអ្នកចូលរួមតែ១៥០នាក់ប៉ុណ្ណោះ ក្នុងកម្មវិធីគោរពរូបសំណាក់ លោក ជា វិជ្ជា អតីតប្រធានសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីគោរពវិញ្ញាណក្ខន្ធ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅកន្លែងតម្តល់រូបសំណាកវីរជនកម្មករ លោក ជា វិជ្ជា នៅខាងមុខវត្តលង្កា សួនច្បារខាងលិច វិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។

យោងតាមលិខិត ដែលចុះហត្ថលេខា ពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ផ្ញើមកលោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអ្នកចូលរួម១៥០នាក់ ដើម្បីឲ្យការជួបជុំប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ 

លោកស្រី ទូច សើ ត្រូវសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចឲ្យបានល្អ និងមិនត្រូវឲ្យមានការចូលរួម ពីបុគ្គលទាំង១១៨រូបដែលមកពីគណបក្សសង្គ្រោះជាតិនោះទេ។ លិខិតដដែល បញ្ជាក់ថា អ្នកទាំង១១៨រូបនេះ ត្រូវបានហាមឃាត់ រាល់ការធ្វើសកម្មភាពនយោបាយ។ ក្នុងករណីឃើញវត្តមានបុគ្គលទាំង១១៨រូប ឬធ្វើការដង្ហែក្បួន ឬធ្វើសកម្មភាពនយោបាយ ខុសពីគោលបំណង នៃការប្រារព្ធពិធីលោកស្រី ទូច សើ ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។

សូមជំរាបថា បុគ្គលទាំង១១៨រូប ជាអតីតអ្នកនយោបាយ របស់គណបក្សសង្រ្គោះជាតិ ដែលត្រូវច្បាប់ហាមឃាត់ធ្វើនយោបាយ ក្រោយពីបក្សនេះត្រូវបានរំលាយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation