ស្ត្រីកម្ពុជាដំបូងគេ ទទួលបានកិត្តិយស និងឈ្នះពានរង្វាន់អ្នកជំនួញឆ្នើមនៅប្រទេសចិន
| ព័ត៌មានជាតិ
SHARE

នេះជាលើកទី១ហើយ ដែលប្រទេសកម្ពុជា ត្រូវបានអញ្ចើញឲ្យចូលរួម ក្នុងកម្មវិធី one root one dream របស់សមាគមន៍អ្នកជំនួញជនជាតិចិនទូទាំងពិភពលោក ដែលជាកម្មវិធីជួបជុំរបស់អ្នកជំនួញជនជាតិចិនមកពីបណ្តាប្រទេសនានាលើពិភពលោក។ ក្នុងនោះ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន លោកស្រី លុក សុវណ្ណា អគ្គនាយិកាក្រុមហ៊ុន ខេ និរន្តរ៍ ទទួលបាននូវពានរង្វាន់ជាអ្នកជំនួញឆ្នើមពីប្រទេសចិន ហើយក៏ជាស្ត្រីវ័យក្មេងទី១ ដែលមកពីប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ ។

លោកស្រី លុក សុវណ្ណា បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំមុនបុណ្យចូលឆ្នាំចិន ហើយនៅឆ្នាំ២០២០នេះ លោកស្រីបានក្លាយជាម្ចាស់ពានរង្វាន់អ្នកជំនួញឆ្នើម ដែលជ្រើសរើសចេញពីក្នុងចំណោមអ្នកជំនួញឆ្នើមជាងគេ ចំនួន១០ប្រទេស។ លោកស្រីអះអាងថា ពានរង្វាន់នេះត្រូវអនុវត្តដោយផ្តោតសំខាន់លើ ការធ្វើជំនួញនាពេលកន្លងទៅ រហូតដល់បច្ចុប្បន្ន និងបានកសាងស្នាដៃល្អៗជាច្រើនផងដែរនៅក្នុងសង្គម។

លោកស្រីចាត់ទុកថា នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនលោកស្រីផ្ទាល់ ក៏ដូចជាប្រទេសកម្ពុជាដែលទទួលស្គាល់ដោយរដ្ឋាភិបាលចិននាពេលនេះ ដោយការទទួលពានរង្វាន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈទូរទស្សន៍ជាតិរបស់ប្រទេសចិន រយៈពេល៣ខែ ស្របពេល ដែលចំណងមិត្តភាពរវាងររដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា កំពុងមានភាពជិតស្និទ្ធជាមួយគ្នាយ៉ាងខ្លាំង។

លោកស្រីបញ្ជាក់ថា ដោយសារមានការដឹកនាំប្រកបដោយគិតបណ្ឌិតដ៏ខ្ពស់ខ្ពង់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើឲ្យប្រទសជាតិរីកចម្រើនស្ទើរគ្រប់វិស័យ ពោរពេញដោយសុខសន្តិភាព ទើបធ្វើ ឲ្យលោកស្រីមានឱកាសទទួលបានពានរង្វាន់អ្នកជំនួញឆ្នើមនាពេលនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation