លោកជំទាវកិត្តិស ម៉ែន សំអន ៖ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋ សភា-ព្រឹទ្ធ សភា និងអធិការ កិច្ច រួមចំណែកអនុវត្តយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ប្រឆាំងអំពើពុករលួយ និងដោះស្រាយបណ្តឹង
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធ សភា និងអធិការកិច្ចធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសបើកសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការ ងារឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប នាយករដ្ឋមន្ត្រី មានប្រសាសន៏បញ្ជាក់ថា-ការងារសំខាន់ទី១ របស់ក្រសួងគឺទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដែលក្រសួងមានភារកិច្ចសម្រប សម្រួល ធ្វើទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា និងចូលរួមតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការយល់ដឹងពីច្បាប់ និងការអនុវត្តន៍ច្បាប់ ដោយធ្វើការផ្សព្វផ្សាយច្បាប់យ៉ាងទូលំទូ លាយ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានយល់ដឹង។

ក្រៅពីការងារខាងលើ ក្រុមការងារក្រសួងបានចុះទៅដល់គ្រប់ខេត្ត ក្រុង ស្រុក ទីប្រជុំជន ជនបទដាច់ស្រយាលនិងសហ គមន៍នានា ដើម្បីបើកវេទិកាសាធា រណៈ អប់រំផ្សព្វផ្សាយច្បាប់ ធ្វើការស្ទាបស្ទង់មតិ ដើម្បីស្វែង យល់ពីទុក្ខលំបាករបស់ ប្រជា ពលរដ្ឋផ្សព្វផ្សាយរាល់អនុ សាសន៍ ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ពិសេសកម្មវិធីនយោបាយផែន ការ និងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ជូនដល់ប្រជាពលរដ្ឋហើយពាំ នាំនូវសំណូមពររបស់ប្រជា ពលរដ្ឋ ជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយ។

ចំណែកការងារសំខាន់ទី២គឺ ការងារអធិ ការកិច្ច ដែលត្រូវអនុវត្តតាមស្ថាប័ន និងអង្គភាពនានាជាប្រចាំ ដែលនេះជាភារកិច្ចដ៏សំខាន់ទាក់ទងនឹងការពង្រឹងការអនុវត្តន៍ច្បាប់សំដៅធានាប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអស កម្មនានា នៅក្នុងជួររដ្ឋបាលសាធា រណៈ ក៏ដូចជាផ្នែកមិនមែនរដ្ឋ ដើម្បីធានាការប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារសុវត្ថិ ភាព សាធារណៈ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។

ក្រៅពីការងារខាងលើ ក្រសួងនៅមានភារកិច្ចច្រើនទៀតដូចជាការតាមដានការអនុវត្តច្បាប់ការទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវដោះស្រាយពាក្យបណ្តឹង និងបណ្តុះបណ្តាលជំនាញអធិការកិច្ចតាមរយៈវិទ្យា ស្ថានជាតិ អធិការកិច្ច។ដូច្នេះការងារស្នូលដ៏សំខាន់របស់ ក្រសួង គឺជានាការដឹកនាំគ្រប់គ្រងរដ្ឋប្រកបដោយប្រសិទ្ធ ភាព តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ ដើម្បីពង្រឹងអភិបាល កិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម៕អត្ថបទ៖ វង សុភ័ក្ត្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation