សម្តេចហេងសំរិនដឹកនាំប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៏រដ្ឋសភា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី១២ខែមិថុនានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៏រដ្ឋសភា ។


ឯកឧត្តមឡេង ប៉េងឡុងអគ្គលេខា ធិការ រដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា ;របៀប វារៈប្រជុំរួមមាន៖
-ការពិនិត្យសំណើរអនុម័តលើសេចក្តីព្រាងច្បាប់ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃ ព្រះរាជា ណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេកខូអិលធីឌី។ជាក្រុមហ៊ុនផលិតថាមពលអគ្គិសនី ។ 


-ការពិនិត្យសំណើរអនុម័តលើសេចក្តីព្រាងច្បាប់ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃ ព្រះរាជា ណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនខេមបូឌា អិនធឺណេស្យូណាល អិនវើឡុបមែន គ្រុប។ 


ឯកឧត្តមឡេង ប៉េងឡុងអគ្គ លេខាធិការ រដ្ឋសភា មានប្រសាសន៌បន្តថា៖ សេចក្តីព្រាងច្បាប់ទាំងពីរនេះចាត់ទុកជាការ ប្រញាប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភាបានបញ្ជូនឲ្យគណកម្មការជំនាញទី២&ទី៩ ពិនិត្យ ហើយធ្វើរបាយការណ៏ ជូនមកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភាវិញ ។ 


អត្ថបទ ÷ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation