រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរឲ្យមន្រ្តីក្រោមឱវាទក្រសួងត្រូវពង្រីងអភិបាលកិច្ចល្អ ក្នុងការបម្រើសេវា សាធារណៈ
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរឲ្យមន្រ្តីក្រោមឱវាទក្រសួង ជាពិសេសមន្រ្តីនៅតាមមន្ទីររាជធានី-ខេត្តទាំង អស់ ត្រូវពង្រឹងអភិបាលកិច្ចល្អ ការអនុវត្តន៍កម្មវិធីថវិការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការបម្រើសេវា សាធារណៈឲ្យមានតម្លាភាព គណនេយ្យភាព និងមានសក្តិសិទ្ធភាពកាន់តែប្រសើរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខេត្ត កំពង់ចាម ខេត្តត្បូងឃ្មុំខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគីរី នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០២០ នេះថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ នៅក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនយ៉ាងល្អប្រសើរ ដោយអាចធានា បាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសស្ថិរភាពអត្រាប្តូប្រាក់ និងការគ្រប់គ្រងអតិផរណាឲ្យស្ថិតនៅក្នុងកម្រិតទាប។ ចំណែកការអភិវឌ្ឍន៍សង្គម កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចល្អ និងមានលក្ខណៈធន់និងវិបត្តិផ្សេងៗ គឺធ្វើឲ្យ សម្រេចបានលើមូលដ្ឋាននៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្ម ពិសេសកម្មន្តសាល សំណង់ កសិកម្ម វិស័យទេសចរ អចលនទ្រព្យ ការដឹកជញ្ជូនគ្រប់ប្រភេទ និងទូរគមនាគមន៍ផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឲ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល មន្រ្តីក្រោម ឱវាទក្រសួង ជាពិសេសមន្រ្តីនៅតាមមន្ទីររាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ចល្អ ការអនុវត្តន៍កម្មវិធីថវិការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារៈ ជាពិសេសការបម្រើសេវាសាធារណៈ ឲ្យមានតម្លាភាព គណនេយ្យភាព និងសក្តិ សិទ្ធភាព នៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាល កាន់តែត្រូវបានបង្កើនល្បឿន និងពង្រីកវិសាល ភាពគ្របដណ្តប់កាន់តែទូលាយ និងកាន់តែស្វ័យប្រវត្តឡើង ពិសេសនការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមលក្ខណៈឈាន ទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

ចំណែកពាក់នឹងការប្រមូលចំណូល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានណែនាំដល់អង្គភាពគយ និងអង្គភាពពន្ធដារ ដែលជាអង្គភាពប្រមូលចំណូលធំៗចំនួន២របស់ជាតិ បន្តខិតខំគៀងគររកចំណូលបន្ថែមទៀត ដើម្បីប្រមូលថវិការឲ្យ បានកាន់តែច្រើន ក្នុងគោលដៅឆ្លើយតបទៅនឹងកំណើននៃគម្រោងចំណាយរបស់រាជរដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំៗ ។ នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តសដ លើមន្រ្តី ដែលមកពីបណ្តាខេត្តទាំងអស់ ឱ្យបន្តខិតខំអនុវត្តការងារ ដោយអនុលោមតាមក្រមសីលធម៌ និងតាមស្តង់ដារវិជ្ជាជីវៈ ព្រមទាំងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឯង ជាពិសេសក្នុ្ងងក្របខណ្ឌនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការវិវត្តន៍ជាសាកលទាក់ទងនឹងស្វ័យប្រវត្តិកម្មការងារ ក្នុងបរិបទយុគសម័យឌីជីថលូបនីយកម្ម ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation