ក្រសួងសុខាភិបាល ៖ បច្ចុប្បន្នភាព ជំងឺរលាកសួត ចិន ៤១ ថៃ ២ ជប៉ុន ១ សឹង្ហបុរី ១ ក្នុងនោះចិនស្លាប់២នាក់
| ព័ត៌មានជាតិ
SHARE

ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានឲ្យដឹងថា នៅថ្ងៃទី១៧មករានេះ បច្ចុប្បន្នភាព ជំងឺរលាកសួតថ្មីមិនមានអត្តសញ្ញាណ

សរុបចំនួនករណី ៤៥ (ប្រទេសចិន ៤១ ប្រទេសថៃ ២ ប្រទេសជប៉ុន ១ សឹង្ហបុរី ១ ក្នុងនោះស្លាប់ពីរនាក់នៅចិន

ប្រទេសកម្ពុជាពុំទាន់រកឃេីញទេ មានតែទីក្រុងវូហាន ប្រទេសចិនប៉ុណ្ណោះមានផ្ទុះជំងឺ ក្រៅពីនោះជាប្រទេសនាំចូលប៉ុណ្ណោះ និងពុំឃេីញមានផ្ទុះជំងឺក្រៅពីក្រុងវូហានប្រទេសចិនដែលជាប្រភពចំលងនៅឡេីយទេ។ ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ក្នុងទីក្រុងវូហាន (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី ១ មករា ម្លេះ)

ប្រភេទមេរោគ កូរ៉ូណាវីរុសថ្មី រកឃេីញដំបូងនៅថ្ងៃទី ៧ មករា ២០២០។ គ្មានរកឃេីញឆ្លងមនុស្សទៅមនុស្សទេ ភាគច្រេីនចំលងមកពីសត្វ គ្មានគ្រូពេទ្យថែទាំអ្នកជំងឺឆ្លងជំងឺទេ

ជំងឺរលាកផ្លូវដង្ហេីមបណ្តាលមកពីមេរោគថ្មី នៅក្រុងវូហាន ខេត្តហ៊ូបុី ប្រទេសចិន :

មេរោគបង្កឡេីងដោយ កូរ៉ូណាវីរុស ប្រភេទថ្មី (កូរ៉ូណាវិរុសចាស់រួមមាន : ១.កូរ៉ូណាវីរុសបង្កជំងឺ សារស៏ ក្នុងឆ្នាំ២០០៣: ឆ្លងពីសត្វសំប៉ូចប្រផេះ) ២. កូរ៉ូណាវីរុសបង្កជំងឺ MERS នៅមជ្ឈឹមូព៌ា នៅក្នុងឆ្នាំ ២០០៨: ឆ្លងពីសត្វអូដ៏។

ការពារជំងឺ:

- កុំប៉ះពាល់សត្វរស់ កុំទៅកន្លែងផ្ទុះជំងឺ និងទីផ្សារ នៅក្នងទីក្រុងខាងលេី

- ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែល

- កុំប៉ះពាល់អ្នកជំងឺ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី

- ហូបសាច់ និងពងសត្វដែលចំអិនឆ្អិនល្អ

- ពេលក្អក ឬកណ្តាស ត្រូវក្រដាសឬកន្សែងខ្ទប់មុខ

- រាយការណ៏ទៅលេខ ១១៥ បេីចង់ដឹងពត៌មានបន្ថែមឬរាយ

ការណ៏ករណីសង្ស័យ

វិធានការណ៏ក្រសួងសុខាភិបាល:

- តាមដាន និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី

- មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដេីម្បីរកអត្តសញ្ញាណមេរោគថ្មី

- ក្រុមជំនាញសុខាភិបាលជាង២០០០ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ ត្រៀមលក្ខណ:ឆ្លេីយតបបេីកេីតមានជាយថាហេតុ អ្នកនាំពាក្យនឹងធ្វេីបច្ចុប្បន្នទាន់ហេតុការណ៏ និងសូមបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់ ពីក្រសួងសុខាភិបាល ពត៌មានបន្ថែម: ១១៥៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation