ក្រសួងកសិកម្មស្នើសុំភាគីចិនផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនកម្ពុជាចំនួន ២០បន្ថែមទៀត អាចនាំចេញអង្ករទៅលក់ទីផ្សារចិន
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ ក្រសួងកសិកម្មកំពុងស្នើសុំភាគីចិនដើម្បីដាក់បញ្ចូលឈ្មោះក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន ២០ក្រុមហ៊ុនបន្ថែមទៀត ក្នុងគោលបំណងជំរុញដល់ការធ្វើពាណិជ្ជកម្មអង្ករទៅកាន់ទីផ្សារប្រ ទេសចិន ឲ្យកាន់តែមានទំហំធំទៅតាមទិសដៅដែលភាគីទាំងពីរបានកំណត់នាពេលកន្លងមក ។ 


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា បច្ចុប្បន្នភាគីចិនបានអនុញ្ញាតឲ្យក្រុមហ៊ុនកម្ពុជាចំនួន ២៤ នាំចេញអង្ករទៅកាន់ទីផ្សារខ្លួន ហើយឥឡូវនេះក្រសួងកសិកម្មកំពុងស្នើសុំបញ្ចូលក្រុមហ៊ុនបន្ថែមទៀតនេះ ដើម្បីផ្តល់ឳកាសឲ្យក្រុមហ៊ុនកម្ពុជាកាន់តែច្រើនអាចមានលទ្ធភាពនាំចេញអង្ករទៅប្រទេសចិន ដែលជាទីផ្សារដ៏មានសក្តានុពល ហើយកម្ពុជានៅរង់ចាំការឆ្លើយតបពីភាគីចិននាពេលនេះ។


តែទោះជាយ៉ាងណាកម្ពុជារំពឹងថា ប្រទេសចិននឹងពិនិត្យលទ្ធភាពផ្តល់ឳកាសឲ្យក្រុមហ៊ុន អង្ករកម្ពុជាកាន់តែច្រើនថែមទៀតអាចនាំចេញអង្ករទៅលក់នៅទីផ្សាររបស់ខ្លួនបាន។
នៅឆ្នាំ ២០១៨នេះ ភាគីចិនបានបង្កើនកូតា សម្រាប់កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារបស់ខ្លួនចំនួន ៣០ម៉ឺនតោន ខណៈកាលពីឆ្នាំមុនការនាំចេញអង្ករសម្រេចបានប្រមាណ២០ម៉ឺនតោន ។


របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបការនាំចេញអង្ករបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ឧសភា ពោលគឺរយៈពេល៥ខែឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន២៤ម៉ឺនតោន ក្នុងនោះប្រទេសចិនបានទិញអង្ករពីកម្ពុជាជាង៦ម៉ឺនតោនស្ថិតនៅលេខរៀងទី១ ជាប្រទេសទិញអង្ករច្រើនជាងគេពីកម្ពុជា៕

អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation