រដ្ឋាភិបាលស្វីសសន្យាបន្តជួយគាំទ្រហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ឆា និងវិស័យដោះមីននៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានាព្រឹកថ្ងៃទី០៥ មិថុនា២០១៩ បានទទួលជួប ឯកឧត្តម Ivo Sieber ឯកអគ្គរដ្ឋទូតស្វីសបញ្ចប់បេសសកម្មការទូតនៅកម្ពុជា ពិភាក្សាការងារ និង ជម្រាបលា នៅទីស្តីការក្រសួង ។

ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សា ឯកឧត្តម Ivo Sieber ឯកអគ្គរដ្ឋទូតស្វីសបានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពី រដ្ឋាភិបាលរបស់ខ្លួប នឹងបន្តការគាំទ្រហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ឆារយៈពេល ៤ ឆ្នាំខាងមុខ ក្នុងមួយឆ្នាំៗ មានទឹកប្រាក់ចំនួន៤លាន ហ្វ្រង់ស្វីស ហើយរដ្ឋាភិបាលស្វីស នឹងបន្តការគាំទ្រដល់វិស័យដោះមីន នៅកម្ពុជា។

អ្នកនាំពាក្យរូបនេះ ឲ្យដឹងទៀតថា ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានមានវិធានការមួយចំនួន ដើម្បីជួយឲ្យដំណើរការមន្ទីរពេទ្យនេះ ដូចជាការផ្តល់វិភាគទាន១០លានដុល្លា សម្រាប់ដំណើរការ និងការផ្តល់ថវិកា៥លានដុល្លារ សម្រាប់មូលនិធិមន្ទីរពេទ្យរ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ កម្ពុជាក៏មានផែនការ ដកយក២ដុល្លារក្នុងការលក់សំបុត្រ១សន្លឹក ចូលទស្សនាប្រាសាទអង្គរវត្ត សម្រាប់ជួយដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។

ចំពោះវិស័យដោះមីន ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណស្វីស នឹងបានបញ្ជាក់ថា ជំនួយនេះជាអំណោយដ៏ល្អប្រសើរបំផុត សម្រាប់ប្រជាជន និងប្រទេសកម្ពុជា៕រូបភាព ៖ លឹមមុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation