សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូសភាត្រឡប់ពីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំAPPF
| ព័ត៌មានជាតិ
SHARE

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយសុវត្ថិភាព និងប្រកបដោយភាពជោគជ័យក្នុងពង្រឹងពង្រីកវិស័យការទូតសភានៅលើឆាកអន្តរជាតិ ទាំងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។

សភាប្រទេសអូស្រ្តាលី បានធ្វើជាម្ចាស់ផ្ទះ APPF ក្រោម មូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយ មានគណៈប្រតិភូជាង ៣៥០នាក់ ជាសមាជិក និងអ្នកសង្កេតការណ៍បានចូលរួម។

សម្តេចប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី ដែលជាម្ចាស់ផ្ទះ ផ្តល់កិត្តិយសចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។ សភាប្រទេសអូស្រ្តាលី និងប្រតិភូដែលបានចូលរួម បានសម្តែងការកោតសរសើរចំពោះសម្តេច ដែលបានដឹកនាំ សភាកម្ពុជា រៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅនៅសៀមរាប បានទទួលជោគជ័យ។ ជោគជ័យនៅកម្ពុជានោះ ធ្វើឲ្យការប្រជុំរបស់APPF កាន់តែលក្ខណៈល្អប្រសើរឡើង។

កំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភាសភាប្រទេសទំាងអោយកាន់តែរឹងមាំនិងស្នើសុំអូស្តា្រលីជូយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ សម្តេចក៍បានស្នើអូស្រ្តាលីផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការនិងនិស្សិតកម្ពុជា ឲ្យច្រើនបន្ថែមទៀត។

ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោកជំទាវប្រធានរដ្ឋសភាប្រទេសឡាវ លោកជំទាវអនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរនិងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញទៅមក លើកកម្ពស់ចំណង មិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទសជិតខាង។

កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបានអនុម័តសេចក្តីសម្រេចចំនួន១៩ ជាយន្តការ មួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់ និងសភាលោក។

កិច្ចប្រជុំAPPFលើកទី២៩ នឹងប្រារព្ធធ្វើនៅ សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation