ក្រុមអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបាននាំខ្លួនចេញពីក្រុមប្រឹក្សានីតិកម្មហុងកុង
ក្រុមអ្នកតាក់តែងច្បាប់ហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបាននាំខ្លួនចេញពីអង្គប្រជុំបន្ទាប់ពីធ្វើបាតុកម្មប្រឆាំងមេដឹកនាំក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃព្រហស្បតិ៍នេះ។ បុគ្គលិកសន្តិសុខបានបង្ខំឲ្យលោក ខ្វុក កាគី (Kwok Ka-Ki) ចាកចេញពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សានីតិកម្មបន្ទាប់ពីលោកបានកាន់ផ្ទាំងបដាមួយដែលមានសរសេរពាក្យមាក់ងាយ លោកស្រី ខារី ឡាំ (Carrie Lam)។
ក្រុមអ្នកតាក់តែងច្បាប់ផ្សេងៗទៀតក៏ត្រូវបាននាំខ្លួនចេញពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សានីតិកម្មដែរនាពេលនោះ។ ការធ្វើបាតុកម្មនេះគឺជាការទាមទារឲ្យ លោកស្រី ឡាំ ឆ្លើយតបចំពោះការទាមទារផ្នែកនយោបាយ។
ក្រុងហុងកុងកំពុងត្រូវបានញាំញីដោយការតវ៉ាហិង្សាប្រឆាំងរដ្ឋាភិបាលដែលកើតឡើងជាប្រចាំចាប់តាំងពីខែមិថុនាមកបើទោះបីជាទំហំនៃការតវ៉ាទាំងនោះបានថយចុះក៏ដោយ៕