ជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុសថ្មី សម្លាប់មនុស្សម្នាក់នៅចិន ខណៈថៃមានមួយករណី
| ព័ត៌មានជាតិ
SHARE

បច្ចុប្បន្នភាព ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី កើតនៅប្រទេសចិន ៤១ករណី ប្រទេសថៃ ១ករណី ប្រទេសជប៉ុន ១ករណី (ទេីបរកឃេីញ ១៦ មករា) ក្នុងនោះ ស្លាប់ម្នាក់នៅចិន។

បច្ចុប្បន្នភាព ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី
ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២០នេះ បច្ចុប្បន្នភាព សរុបចំនួនករណី ៤៣ (ប្រទេសចិន ៤១ ប្រទេសថៃ ១ ប្រទេសជប៉ុន ១ (ទេីបរកឃេីញ ១៦ មករា) ក្នុងនោះស្លាប់ម្នាក់នៅចិន។ ប្រទេសកម្ពុជាពុំទាន់រកឃេីញទេ។ ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ក្នុងទីក្រុងវូហាន (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី ១ មករា ម្លេះ)។

ប្រភេទមេរោគ កូរ៉ូណាវីរុសថ្មី រកឃេីញដំបូងនៅថ្ងៃទី ៧ មករា ២០២០។ គ្មានរកឃេីញឆ្លងមនុស្សទៅមនុស្សទេ ភាគច្រេីនចំលងមកពីសត្វ។ គ្មានគ្រូពេទ្យថែទាំអ្នកជំងឺឆ្លងជំងឺទេជំងឺរលាកផ្លូវដង្ហេីមបណ្តាលមកពីមេរោគថ្មី នៅក្រុងវូហាន ខេត្តហ៊ូបុី ប្រទេសចិន ។ មេរោគបង្កឡេីងដោយ កូរ៉ូណាវីរុស ប្រភេទថ្មី (កូរ៉ូណាវិរុសចាស់រួមមាន :

១.កូរ៉ូណាវីរុសបង្កជំងឺ សារស៏ ក្នុងឆ្នាំ២០០៣: ឆ្លងពីសត្វសំប៉ូចប្រផេះ)
២. កូរ៉ូណាវីរុសបង្កជំងឺ MERS នៅមជ្ឈឹមូព៌ា នៅក្នុងឆ្នាំ ២០០៨: ឆ្លងពីសត្វអូដ៏)
- ចំលងមកពីសត្វ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី
- មិនទាន់មានភស្តុតាងបញ្ជាក់ថាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡេីយ
- ជំងឺនេះរកឃេីញឆ្លងប្រភពតែពីទីក្រុង វូហាន ខេត្តហ៊ូបុី ក្នុងប្រទេសចិនតែប៉ុណ្ណោះ
- ពុំទាន់រកឃេីញករណីជំងឺនេះនៅប្រទេសកម្ពុជានៅឡេីយទេ
- រោគសញ្ញាជំងឺរួមមាន គ្រុនក្តៅលេីសពី ៣៨អង្សាសេ ក្អក ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហេីម
- ចាត់ទុកករណីសង្ស័យ: រាល់អ្នកដំណេីរមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ ក្អក ហត់ឬពិបាកដកដង្ហេីម និងមានប្រវត្តិមកពីទីក្រុងខាងលេីក្នងកំឡុងពេល១៤ថ្ងៃ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត និងប្រាបគ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វេីដំណេីរផង
ការពារជំងឺ:
- កុំប៉ះពាល់សត្វរស់ កុំទៅកន្លែងផ្ទុះជំងឺ និងទីផ្សារ នៅក្នងទីក្រុងខាងលេី
- ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែល
- កុំប៉ះពាល់អ្នកជំងឺ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី
- ហូបសាច់ និងពងសត្វដែលចំអិនឆ្អិនល្អ
- ពេលក្អក ឬកណ្តាស ត្រូវក្រដាសឬកន្សែងខ្ទប់មុខ
- រាយការណ៏ទៅលេខ ១១៥ បេីចង់ដឹងពត៌មានបន្ថែមឬរាយ
ការណ៏ករណីសង្ស័យ

វិធានការណ៏ក្រសួងសុខាភិបាល:
- តាមដាន និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី
- មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដេីម្បីរកអត្តសញ្ញាណមេរោគថ្មី
- ក្រុមជំនាញសុខាភិបាលជាង២០០០ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ។

ក្រសួងសុខាភិបាលកម្ពុជា ត្រៀមលក្ខណ:ឆ្លេីយតបបេីកេីតមានជាយថាហេតុអ្នកនាំពាក្យនឹងធ្វេីបច្ចុប្បន្នទាន់ហេតុការណ៏ និងសូមបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់ ពីក្រសួងសុខាភិបាល
ពត៌មានបន្ថែម: ១១៥៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation