តំណាងរាស្ត្រពីជប៉ុន ប្តេជ្ញាជួយដល់ស៊ីម៉ាក់ដើម្បីសម្រេចតាមផែនការ បោស សំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
| ព័ត៌មានជាតិ
SHARE

តំណាងរាស្ត្រមកពីប្រទេសជប៉ុន បានប្តេជ្ញាបន្តជួយដល់ប្រតិបត្តិការរបស់ ស៊ីម៉ាក់ឲ្យដំណើរទៅបន្តទៀត ដើម្បីចូលរួមធ្វើការបោសសំអាតមីនទៅតាមផែនការដែលបានគ្រោងទុក។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងគ្រាដែល តំណាងរាស្ត្រមកពីប្រទេសជប៉ុនដឹកនាំដោយឯ.ឧ អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ធ្វើទស្សនកិច្ចនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ នៅរសៀលថ្ងៃទី១៥ មករានេះ។

ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯ.ឧ អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ជាមួយ នឹងភរិយា និងកូនស្រីអតីតនាយករដ្ឋមន្ត្រីជប៉ុន អូប៊ូហ្ស៊ី កៃហ្សូObochi Keizo បានមកធ្វើទស្សនកិច្ចស៊ីម៉ាក់រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីប្រតិបត្តិការ និងពិនិត្យលទ្ធភាពក្នុងការជួយដល់ប្រតិបត្តិការរបស់ស៊ីម៉ាក់។ នៅក្នុងជំនួបនេះ ឯ.ឧ អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ជូន ឯ.ឧ អគ្គនាយកស៊ីម៉ាក់ ហេង រតនា ថា លោកនឹងធ្វើរបាយការណ៏មួយទៅនាយករដ្ឋមន្ត្រីជប៉ុន ឯ.ឧ ស៊ីហ្សូ អាបេ នៅពេលត្រលប់ទៅកាន់ប្រទេសជប៉ុន ពីតម្រូវការចាំបាច់នានា របស់ស៊ីម៉ាក់។ ឯ.ឧ បានប្តេជ្ញាចិត្តថា នឹងជួយដល់ស៊ីម៉ាក់ ក្នុងកិច្ចសហប្រតិបត្តិការបោសសំអាតមីន ទៅតាមផែនការដែលបានគ្រោងទុក។ ឯ.ឧ បានទទួលស្គាល់ និងកោតសរសើរកម្ពុជា ដែលប្រែក្លាយពីប្រទេសពីសង្គ្រាមស៊ីវិល គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រហូតមានការអភិវឌ្ឍយ៉ាងលឿនរហ័ស។

គេនៅចាំបានថា អតីតនាយករដ្ឋមន្ត្រីជប៉ុន អូប៊ូហ្ស៊ី ជាមួយភរិយា ដែលធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០០០ បានបង្ហាញបំណងធំរបស់លោកគឺចង់ឲ្យកម្ពុជាក្លាយជាប្រទេសគ្មានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ប៉ុន្តែលោកបានទទួលមរភាពដោយមិន ទាន់ឃើញសកម្មភាពដ៏សកម្មរបស់ស៊ីម៉ាក់ក្នុងកិច្ចប្រតិបត្តិការបោសសំអាតមីន។២០ឆ្នាំក្រោយកូនស្រី និងភរិយារបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ បានមកដល់ស៊ីម៉ាក់ម្តងទៀត និងបានសន្យាជួយដល់កម្ពុជា ដើម្បី សម្រេចបំណងរបស់ឪពុក។

គួរបញ្ជាក់ដែថា ជប៉ុនបានក្លាយជាប្រទេស ដែលផ្តល់ជំនួយធំជាងបំផុត ក្នុងការប្រតិបត្តិការបោសសំអាតមីន តាំងពីទសវត្សឆ្នាំ១៩៩០មក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់។គិតមកដល់ពេលនេះ ជប៉ុនបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីធ្វើការបោស សំអាតមីន មានរហូតជាង១២០លានដុល្លារអាមេរិក ជាមួយនឹងការផ្តល់គ្រឿង ចក្របោស សំអាតមីនជាច្រើនគ្រឿង។ ពិសេសជប៉ុនសន្យានឹងបន្តផ្តល់ជំនួយ ដល់ប្រតិបត្តិការរបស់ស៊ីម៉ាក់ក្នុងឆ្នាំ ២០២០នេះផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation