ពលរដ្ឋ មកពីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន មានរោគសញ្ញាគ្រុនក្តៅ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ
| ព័ត៌មានជាតិ
SHARE

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ប្រកាសនៅព្រឹកថ្ងៃនេះថា មានសំណួរ-ចំលើយ ទាក់ទងនឹងមេរោគកូរ៉ណាវីរុស ក្នុងនោះ
បើបងប្អូនធ្វើដំណើរ មកពីក្រុងវូហាន ខេត្តហ៊ូបុី ប្រទេសចិន មានរោគសញ្ញា គ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ និងក្អក ឬហត់ ឬពិបាកដកដង្ហើម សូមទៅមន្ទីរពេទ្យពិគ្រោះជាមួយគ្រូពេទ្យនិងប្រាប់អំពីប្រវត្តន៏ធ្វើដំណើរផង។

បើបងប្អូនឃើញ មានរោគសញ្ញាផ្លូវដង្ហើមកើតច្រើនគ្នា ក្នុងសហគមន៏ ឬកន្លែងធ្វើការនានា សូមរាយការណ៏ទៅលេខ ១១៥ និងព័ត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។

ទោះយ៉ាងណាក៏ដោយ មកដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា នៅតែបញ្ជាក់ថា ប្រទេសកម្ពុជា នៅមិនទាន់មានជំងឺរលាកសួត មិនមានអត្តសញ្ញាណនោះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation