ឥណ្ឌា ផ្ដល់ជំនួយ​សត្វឆ្កែ​ហិតមីនដល់កម្ពុជា ហើយក៏បានស្នើសុំ ឲ្យមានកិច្ចសហប្រតិបត្តិការ ឲ្យបានជិតស្និទ្ធ រវាងកងទ័ពនៃប្រទេសទាំងពីរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែមិថុនានេះ បានអនុញ្ញាតឲ្យ លោកជំទាវ នៀម៉ាឡា ស៊ីថារ៉ាម៉ាន់ ហុលប៊ល់ រ៉ាក់សាម៉ានទ្រី (Nirmala Sitharaman, Hon’ble Raksha Mantri) រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវ នៀម៉ាឡា បានគោរពថ្លែងអំណរគុណ សម្តេចតេជោ យ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចបានអញ្ជើញទៅទស្សនៈកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក ហើយក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជនដែរ ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានោះដែរ លោកជំទាវ បានមានប្រសាសន៍ដែរថា តាមរយៈដំណើរទស្សនៈកិច្ច របស់សម្តេចនាពេលនោះ បានពង្រឹងនិងពង្រីក ទំនាក់ទំនងកម្ពុជានិងឥណ្ឌា កាន់តែខ្លាំងឡើង។
លោកជំទាវ បានបន្ថែមទៀតថា ដំណើរទស្សនៈកិច្ច របស់លោកជំទាវ មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពិនិត្យមើល លើអ្វីដែលបានចុះហត្ថលេខាហើយ និងដើម្បីជម្រុញអ្វី ដែលបានចុះហត្ថលេខាហើយនោះ ឲ្យទទួលបានផ្លែផ្កា។ ជាមួយគ្នានោះដែរ លោកជំទាវ បានមានប្រសាសន៍ដែរថា ដំណើរទស្សនៈកិច្ចនេះ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ឲ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត។លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងដំណើរទស្សនកិច្ច របស់លោកជំទាវ, ឥណ្ឌាបានសម្រេច ផ្តល់​ជំនួយដល់កម្ពុជា លើវិស័យដោះមីន ក្នុងនោះឥណ្ឌានឹងផ្ដល់នូវសត្វឆ្កែ ដើម្បីហិតមីនដល់កម្ពុជា ហើយក៏ស្នើសុំ ឲ្យមានកិច្ចសហប្រតិបត្តិការ ឲ្យបានជិតស្និទ្ធ រវាងកងទ័ពឥណ្ឌា និងកងទ័ពកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាការឆ្លើយតបសម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសឥណ្ឌា ជាប្រទេសមួយ ដែលបានទទួលស្គាល់កម្ពុជា តាំងពីមុនកម្ពុជា ទទួលបានឯករាជ្យម្ល៉េះ ហើយក៏ជាប្រទេសទីមួយ ដែលទទួលស្គាល់កម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ពីនោះទៅទៀត ឥណ្ឌា ក៏បានរួមចំណែក ជួយរកសន្តិភាពរបស់កម្ពុជា រហូតទៅដល់២ដំណាក់កាល, ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៤ និងដំណាក់កាលទី២ នៅទសវត្សរ៍៨០ និង៩០។ 


សម្ដេចតេជោ ក៏បានអរគុណរដ្ឋាភិបាលឥណ្ឌា ចំពោះករណីខាងលើ​ ហើយក៏ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានផ្ដល់អោយកម្ពុជា នូវសត្វឆ្កែហិតមីន ហើយក៏សម្តែងនូវការពេញចិត្តនិងសាទរ ចំពោះកិច្ចសហប្រតិការ ដែលឥណ្ឌាផ្ដល់អោយកម្ពុជា រវាងកងទ័ពឥណ្ឌានិងកងទ័ពកម្ពុជា នៅបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ 

សម្ដេចបានមានប្រសាសន៍ថា កងទ័ពឥណ្ឌា មានបទពិសោធន៍ និងព័ត៌មានច្រើនដែរ ដូច្នេះការចែករំលែក បទពិសោធន៍ ព័ត៌មាននេះ នឹង អាចជួយកាត់បន្ថយដល់ហានិភ័យ ទៅដល់កងទ័ពកម្ពុជា៕ 

អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation