ធនាគារអេស៊ីលីដា​ បានដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់ជាមួយ ​ធនាគារ ឯកទេស វីង​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ពិធីដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់នេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត និងលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី និងព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា​ "ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត ចាប់ដៃគូជាយុទ្ធសាស្រ្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើ សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់របស់ស្ថាប័នទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការធនាគារទាំងពីរឲ្យកាន់តែទំនើបប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ថែមទៀត ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារទាំងពីរ អាចធ្វើការផ្ទេរ និងទូទាត់ប្រាក់រវាងគ្នា និងគ្នា។

កិច្ចសហប្រតិបត្តិការនេះ នាំឲ្យធនាគារទាំងពីរមានបណ្តាញប្រតិបត្តិការសម្បូរបែបចំនួន​ ៤៣.៤៧៦​កន្លែង គ្របដណ្តប់ គ្រប់ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើស ដែលជំរុញឲ្យសេវាផ្ទេរបា្រក់កាន់តែទូលំទូលាយ​ ឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។ សមិទ្ធផលនេះបានផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន និងសាធារណជន និងគាំទ្រដល់ការរីកលូតលាស់របស់អតិថិជន ជាមួយនឹងការកាត់ បន្ថយចំណាយ និងហានិភ័យ។

លោកបណ្ឌិតបានបន្ថែមថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឌីជីថល ដែលមាន អេស៊ីលីដា យូនីធី ទាន់ចិត្ត ដែលអតិថិជនអាចធ្វើប្រតិបត្តិការសេវាធនាគារយ៉ាងសម្បូរបែបតាម រយៈ ទូរស័ព្ទដៃដោយខ្លួនឯង។

សូមបញ្ជាក់ថា​ កិច្ចសហការនេះស្ថិតក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួល ជូនដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការដូចខាងក្រោម៖
១៖ ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនីវីង
២៖ ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនីវីង
៣៖ ទូទាត់សំណងឥណទានទៅកាន់គណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈភ្នាក់ងារវីង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation