នៅព្រឹកថ្ងៃនេះ តុលាការចាប់ផ្តើមសវនាការសំណុំរឿង លោក កឹម សុខា ក្រោមបទចោទ ក្បត់ជាតិ 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែមករា នេះ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមសវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ សន្និដ្ឋិភាពជាមួយបរទេស ឬ ក្បត់ជាតិ តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។

សវនាការនេះ នឹងធ្វើឡើងនៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានវត្តមានលោក កឹម សុខា និង អ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ ។ 

ជាមួយគ្នានេះ កងកម្លាំងជាច្រើននាក់ បានដាក់ពង្រាយជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណង រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផងដែរ ។

សវនាការនេះ គឺ មិនរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែមករា នេះ ទេ ពោលគឺ អាចនឹងប្រើរយៈពេលជាច្រើនថ្ងៃ ដើម្បីបង្ហាញការពិតនៃសំណុំរឿងដ៏ក្តៅគគុកមួយនេះ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation