សាធារណរដ្ឋឆែកផ្តល់ជូនសំភារៈបរិក្ខារពេទ្យចំនួន១០មុខដែលសរុបជាទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារដល់មន្ទីរពេទ្យកុមារជាតិ/អត្ថបទនិងរូបភាព គង់ វណ្ណៈ
| ព័ត៌មានជាតិ
SHARE

នៅក្នុងពិធីទទួល និង ប្រគល់ សំភារៈនិងបរិក្ខាពេទ្យ នារសៀលថ្ងៃទី ១៣ ខែមករាឆ្នាំ២០២០ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៏ថា ក្នុងការអភិវឌ្ឍ និងពង្រឹងគុណភាពវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឆែកក៏មានការចូលរួមចំណែកតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងទ្វេភាគីក្នុងការពង្រឹងផ្នែកផ្សេងៗដោយផ្តោតលើការបណ្តុះបណ្តាល និងការឧបត្ថម្ភសំភារៈបរិក្ខារពេទ្យ។

ឯកឧត្ដម រដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងបែបនេះ ក្នុងពិធីប្រគល់ និង ទទួល សម្ភារៈ បរិក្ខារពេទ្យដល់មន្ទីរពេទ្យកុមារជាតិនតាមរយះគម្រោង ទ្វេភាគី«ការអភិវឌ្ឍន៏ផ្នែកជម្ងឺទារកក្នុងមន្ទីរពេទ្យកុមារជាតិ »រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ។
 
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា តាមរយៈឯកឧត្តមភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា យើងឃើញថា ទីភ្នាក់ងារអភិវឌ្ឍសាធារណរដ្ឋឆែកបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យកុមារជាតិតាំងពីឆ្នាំ២០១៨មក ក្នុងការរួមចំណែកអភិវឌ្ឍផ្នែកជំងឺទារកក្នុងមន្ទីរពេទ្យកុមារជាតិ និងបន្តធ្វើឲ្យមន្ទីរពេទ្យនេះក្លាយទៅជាមជ្ឈមណ្ឌលព្យាបាលថែទាំជំងឺទារកពេញលេញ តាំងពីទារកនៅក្នុងផ្ទៃរហូតដល់ប្រសូតចេញ និងថែទាំលើបញ្ហាសុខភាពផ្សេង។
លោក ញឹម អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ មានប្រសាសន៏ថា សំភារៈបរិក្ខារពេទ្យចំនួន១០មុខដែលសរុបជាទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ ដែលបានដាក់ឲ្យដំណើរការនៅផ្នែកជំងឺទារក និងផ្នែកជំងឺធ្ងន់ រួមជាមួយការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគ្រូពេទ្យ និងគិលានុបដ្ឋាកលើជំនាញព្យាបាលថែទាំជំងទារក។

សហប្រតិបត្តិការរបស់អ្នកជំនាញខាងផ្នែកជំងឺទារក ឬ អ្នកជំនាញគ្រប់គ្រងមន្ទីរពេទ្យ នៃសាធារណៈរដ្ឋឆែកនិងព្រះរាជាណាចក្រកម្ពុជា។បុគ្គលិកមន្ទីរពេទ្យកុមារជាតិក៏បានទៅសិក្សានៅប្រទេសឆែក ក្នុងការពង្រឹងសមត្ថភាពលើការព្យាបាលថែទាំជំងឺទារកដើម្បីក្លាយជាគ្រូបង្គោលផ្នែកជំងឺទារក។ ក្នុងនោះមានវេជ្ជ.បណ្ឌិតឯកទេសចំនួន៤នាក់ និងគិលានុបដ្ឋាក ចំនួន៤នាក់ដែលបានបញ្ជូនទៅបណ្តុះបណ្តាលពង្រឹងសមត្ថភាពនៅសារធារណៈរដ្ឋឆែកកាលពីខែតុលានិងខែវិច្ឆិកាឆ្នាំ២០១៩ ហើយក្រុមគ្រូពេទ្យទាំងនេះ បានក្លាយទៅជាគ្រូបង្គោល ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation