ក្រសួងធនធានទឹក៖ ឥទ្ធិពល El Nino នៅតែមានឥទ្ធិពលលើកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ជ្រលងសម្ពាធទាបដែលអូសបន្លាយលើកម្ពុជាភាគខាងលើ គួបផ្សំនឹងខ្យល់មូសុងនិរតីដែល មានឥទ្ធិពលកើនឡើងវិញ ធ្វើឱ្យស្ថានភាពអាកាសធាតុមានលក្ខណៈអំណោយផលល្អដល់កម្ពុជា។

តាមការព្យាករណ៏អាកាសធាតុប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បង្ហាញថា ៖
១.ចាប់ពីថ្ងៃទី ០៥-១១ ខែមិថុនា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរកន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់។ ទន្ទឹមនោះ ភាពរាយប៉ាយក៏កាន់តែបានធំទូលាយ។
២.ឆ្នាំ២០១៩ ជាឆ្នាំ El Nino កម្ពុជាយើងក៏បាននឹងកំពុងទទួលនូវឥទ្ធិពលនេះ ដែលរហូតដល់ពេលនេះ ឥទ្ធិពលនេះ មិនទាន់បាន បញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចប៉ុណ្ណោះ។
៣.បាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន។

ដូចទៅនឹងការព្យាករណ៏បែបនេះ ក្រសួងធនធានទឹកនិងឧតុនិយម បន្តអំពាវនាវឱ្យសាធារណៈជនបន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលកំពុងកើតមាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation