វៀតណាមបើកសេវាជួលទូរទស្សន៍ ទុកមើលបាល់ទាត់ពិភពលោក World Cup 2018
| ព័ត៌មានអន្តរជាតិ
SHARE

(វៀតណាម)៖ សារព័ត៌មានក្នុងស្រុកប្រទេសវៀតណាមឲ្យដឹងថា​ប្រជាពលរដ្ឋក្នុងប្រទេសនេះកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលនឹងប្រព្រឹត្តនៅប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ពួកគេបានទៅផ្សារដើម្បីទិញទូរទស្សន៍ថ្មីៗ និងអេក្រង់ធំៗដើម្បីទស្សនាព្រឹត្តិការណ៍បាល់ទាត់។

នៅកន្លែងលក់ទូរទស្សន៍មួយក្នុងខណ្ឌតាន់ប៊ិញក្រុងហូជីមិញ តំណាងក្រុមហ៊ុនលក់បានឲ្យដឹងថា​តម្លៃជួលរួមមានទាំងការដឹកជញ្ជូនដល់កន្លែងដោយដំឡើងជូន Smart TV ដោយយកឈ្នួលប្រមាណ ៥០ដុល្លារសម្រាប់ប្រភេទទូរទស្សន៍ ៦០ អ៊ីង ដោយឡែក ៣២ ទៅ ៣៨ អ៊ីង ប្រមាណ ២០ ទៅ ៣០ដុល្លារ។ ដោយឡែកអ្នកជួលទូរទស្សន៍ត្រូវបង់ប្រាក់កក់តម្លៃប្រហាក់ប្រហែលតម្លៃទូរទស្សន៍ដោយឈប់ជួលនឹងត្រូវដកប្រាក់កក់វិញ និងចុះហត្ថលេខាសងរាល់ការខូចខាតក្នុងរយៈពេលធ្វើអាជីវកម្ម។ ក្នុងនោះតម្លៃជួលពី ១៥០ ទៅ ៣០០ ដុល្លារ ដោយប្រភេទទូរទស្សន៍ទំហំ ៤៣ អ៊ីង ទៅ ៦០ អ៊ីង ដែលរួមមាន​ Projector មួយគ្រឿងតម្លៃប្រមាណ ២០០ ដុល្លារក្នុងមួយខែ។ ក្រៅពីនោះបើមិនចង់ជួលពេញថ្លៃក្នុងមួយខែ ដោយជួលគិតថ្ងៃក៏បានដែរ។ ដោយគិតពីថ្ងៃតម្លៃ ២០ ទៅ ៣០ ដុល្លារក្នុង១ថ្ងៃ។ដោយក្នុងនោះអ្នកជួលគ្រាន់តែឲ្យអត្ដសញ្ញាណប័ណ្ណពលរដ្ឋវៀតណាមថតចម្លង និងប័ណ្ណអាជីវកម្មដែលបញ្ជាក់ដោយអាជ្ញាធរវៀតណាមជាការស្រេច។

ក្រៅពីជួលអ្នកលក់ទូរទស្សន៍ក៏ត្រូវប៉ាន់ដែរ។ ពលរដ្ឋវៀតណាម សម្រុកទិញ ទូរទស្សន៍ទំហំចាប់ពី ៥៥អ៊ីងឡើងទៅ ដែលមានតម្លៃ ប្រមាណ ១.០០០ដុល្លារ​ហើយជាប្រភេទទូរទស្សន៍ LED ភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតបានផង។

អ្នកលក់ទូរទស្សន៍នៅក្រុងហូជីមិញឲ្យដឹងថាគាត់លក់ទូរទស្សន៍ដាច់បានកើនឡើងពី ២០ ទៅ ៣០ % បើធៀបនឹងខែមុនៗ។

វៀតណាម ទើបសម្រេចចិត្តចុងក្រោយថាទិញសិទ្ធិផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ដ៏ធំនេះ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១២ លានដុល្លារ ដោយទូរទស្សន៍រដ្ឋវៀតណាម VTV ជាអ្នកទទួលសិទ្ធិនេះ៕





Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation