ឯកឧត្តម ម៉ម ប៊ុនហេង ៖ ជំងឺរលាកសួរ មិនស្គាល់អត្តសញ្ញាណ មិនទាន់មកដល់កម្ពុជាទេ
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បញ្ជាក់ថា មកដល់ពេលនេះ ជំងឺរលាកសួរ មិនស្គាល់អត្តសញ្ញាណ ដែលកំពុងកើតមាននៅប្រទេសចិននោះ នៅមិនទាន់មកដល់ប្រទេសកម្ពុជាទេ។ 

នេះជាការបញ្ជាក់ ពីឯកឧត្ដម រដ្ឋមន្ត្រីសុខាភិបាល  ម៉ម ប៊ុនហេង  ក្នុងពិធីប្រគល់  និង ទទួល សម្ភារៈ  បរិក្ខារពេទ្យដល់មន្ទីរពេទ្យកុមារជាតិនតាមរយះគម្រោង ទ្វេភាគី«ការអភិវឌ្ឍន៏ផ្នែកជម្ងឺទារកក្នុងមន្ទីរពេទ្យកុមារជាតិ »រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក   និងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ នៅថ្ងៃនេះ ក្រសួងសុខាភិបាល ដាក់ចេញវិធានការ៦ចំណុច ដើម្បីការពារជំងឺរលាកសួរ មិនស្គាល់អត្តសញ្ញាណ ដែលកំពុងកើតនៅប្រទេសចិន។

តាមសេចក្តីជូនដំណឹង វិធានការទាំង ៦ចំណុចនោះ រួមមាន៖

១-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច

២-លាងដៃឲ្យបានញឹកញាប់ ( ជាមួយសាប៊ូ និងទឹកស្អាត ) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។

៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋាន ដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថា មានវិរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។

៤-ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារ ដែលចំអិនឆ្អិនល្អ

៥-អ្នកមានរោគសញ្ញជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងចម្រុះ នៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស

៦-ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម ( ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ លាងដៃ បន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង ១ម៉ែត្រ ជាមួយបុគ្គល ដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម )៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation