ត្រឹមតែមួយយប់ត្រូវបាត់បង់ថវិការ៨ម៉ឹនដុល្លា ដោយសារអគ្គីភ័យដែលកើតចេញពីការធ្វេសសប្រហែស
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ អគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋបង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១និង៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៣ខែមករា ឆ្នាំ២០២០ស្ថិតនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចះ ។ ក្នុងហេតុការណ៍នោះ យើងសង្កេតឃើញមានវត្តមាន លោកអភិបាលក្រុងក្រចេះ លោកស្នងការ និង ស្នងការរង ទទួលអគ្គីភ័យ បានដុតដៃជើងខិតខំបញ្ជានិងជួយសង្គ្រោះ ។

លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងផែនអគ្គីភ័យបានអោយដឹងថាម្ចាស់ផ្ទះដែលជាជនរងគ្រោះ ឈ្មោះ គីម ខៃឡា ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ពុជ ម៉ាលីន អាយុ៤៥ឆ្នាំ បានខូចខាតរួមមាន ៖ឆេះផ្ទះអស់មួយខ្នង ទំហំ ៧ម៉ែត្រ គុណ ២៣ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង(ថ្មក្រោយឈើលើ) ផ្ទះស្តុបទំនិញ សម្ភារះខូចខាតគិតជាទឹកប្រាក់ប្រហែល ៨ម៉ឺនដុល្លា។ ស្នងការរងនគរបាលខេត្តក្រចេះ បានបន្តថា ករណីនេះមិនបណ្តាលអោយមនុស្សរងរបួសទេ។

ហេតុការណ៏នេះ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តនិងរបស់រដ្ឋបាលក្រុងក្រចេះ បានចេញអន្តរាគមន៍បាញ់ពន្លត់ ឈានទៅរលត់ទាំងស្រុងនៅវេលាម៉ោង០៥និង៣៩នាទីទៀបភ្លឺ ដោយមិន បណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកដទៃឡើយ ដោយបានប្រើប្រាស់ទឹកសរុបអស់១៨រថយន្ត។

បើយោងតាមប្រភពរបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះបានអោយដឹងថា មូលហេតុដោយសង្ស័យថា កម្មករ ដែលនៅយាមផ្ទះ២នាក់ប្ដីប្រពន្ធ បានដាំបបរហើយឆេះហ្គាសបានបង្ករឡើង ចំណែកម្ចាស់ផ្ទះមិននៅទីនោះទេ ព្រោះផ្ទះនោះជាឃ្លាំង ស្តុកអីវ៉ាន់និងគ្រឿងសង្ហារឹម ។

លោកសេក ប៊ុន ហេង អភិបាលក្រុងក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន កុំថ្វេសប្រហែស លើករណីភ្លើងគ្រប់ប្រភេទ ព្រោះអគ្គីភ័យនេះ វាអាចបំផ្លាញទ្រព្យសម្បត្តិយើងតែមួយពព្រិចភ្នែក ហើយធ្វើអោជីវភាព យើងប្រឈមនិងក្តីលំបាក ដូច្នេះយើងត្រូវចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា៕ដោយ៖នាង ចន្ថា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation