សម្តេច ហេង សំរិន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិកិច្ចប្រជុំ APPF លើកទី២៨ នាទីក្រុងកង់បេរ៉ា
| ព័ត៌មានជាតិ
SHARE

អូស្រ្តាលី ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមករានេះ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃកិច្ចប្រជុំប្រចំាឆ្នាំរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលី កំពុងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅវិមានរដ្ឋសភាប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ជាផ្លូវការ។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាកិច្ចប្រជុំសំខាន់មួយ ដើម្បីអនុម័តលើរបៀបវារៈដំណើរការនៃកិច្ចប្រជុំប្រចំាឆ្នាំទំាងស្រុង។ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធានAPPF លើកទី២៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលមានសមាជិកចូលរួមដូចជា សាធារណរដ្ឋកូរ៉េ រុស្ស៊ី ជប៉ុន ចិន ឡាវ ម៉ាឡេស៊ី ហ្វីជី ណូវែលហ្សឡង់ និងកាណាដា។

ចំណែកសភាប្រទេសកម្ពុជា ត្រូវបានសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះកិច្ចប្រជុំ អញ្ជើញឲ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិនេះ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ទំាងខ្លឹមសារកិច្ចប្រជុំ និងការរៀបចំ ការដឹកនាំកិច្ចប្រជុំ គឺជាអ្វីដែលសភាអូស្រ្តាលី រំពឹងថា ជាបទពិសោធន៍ល្អពីកម្ពុជា ដែសមាជិកAPPF ផ្សេងទៀត អាចរៀនសូត្រដើម្បីរៀបចំកិច្ចប្រជុំAPPF ទទួលបានភាពជោគជ័យបន្តបន្ទាប់ទៅមុខទៀត។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ត្រូវបានសម្តេចប្រធានរដ្ឋសភា អនុញ្ញាតអោយឡើងមានប្រសាសន៍ជម្រាប APPF ពីជោគជ័យសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧កាលពីឆ្នាំ២០១៩៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation