ការត្រៀមរៀបចំត្រូវបានធ្វើឡើងសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅកោះតៃវ៉ាន់នាថ្ងៃចុងសប្ដាហ៍
| ព័ត៌មានអន្តរជាតិ
SHARE

ការត្រៀមរៀបចំត្រូវបានធ្វើឡើងនៅថ្ងៃសុក្រនេះនៅលើកោះតៃវ៉ាន់សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់កោះស្វ័យគ្រប់គ្រងមួយនេះដែលនឹងធ្វើឡើងនៅថ្ងៃចុងសប្តាហ៍។

នៅក្នុងមណ្ឌលចែកចាយមួយកន្លែងក្នុងទីក្រុងញូវតៃប៉ិ (New Taipei) ក្រុមគ្រូបង្រៀននិងក្រុមអ្នកស្ម័គ្រចិត្តផ្សេងទៀតកំពុងមមាញឹករៀបចំសន្លឹកឆ្នោតនិងសម្ភារៈបោះឆ្នោតផ្សេងទៀតសម្រាប់ចែកចាយទៅមណ្ឌលបោះឆ្នោត។

សូមបញ្ជាក់ថា កោះតៃវ៉ាន់នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសមាជិកសភាចំនួន១១៣រូបនៅថ្ងៃសៅរ៍។

នៅថ្ងៃសុក្រនេះដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ប្រធានាធិបតីកំពុងកាន់អំណាច លោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) បានដង្ហែរក្បួនឃោសនាតាមរថយន្តនៅជុំវិញទីក្រុងញូវតៃប៉ិ (New Taipei) ខណៈដែលបេក្ខជនប្រជែង លោក ហាន គួយូ (Han Kuo-yu) មកពីគណបក្សជាតិនិយមដែលជាបក្សប្រឆាំងបានធ្វើការឃោសនាក្នុងទីក្រុងតៃប៉ិ (Taipei)។

ការស្ទង់មតិបង្ហាញថា លោកស្រីប្រធានាធិបតី សៃ នឹងឈ្នះក្នុងការបោះឆ្នោតនេះសម្រាប់អាណត្តិទី២របស់លោកស្រីដែលមានរយៈពេល៤ឆ្នាំដែលនោះនឹងក្លាយជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់សម្រាប់មេដឹកនាំរូបនេះដែលអនាគតរបស់លោកស្រីធ្លាប់ស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីគណបក្សរបស់លោកស្រីបរាជ័យក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែវិច្ឆិកាឆ្នាំ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation