សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យប្រកាសតែងតាំងបន្ថែមសមាសភាពគណៈកិត្តិយសសាខា អាណត្តិទី៥
| ព័ត៌មានជាតិ
SHARE

ក្នុងពិធីប្រកាសតែងតាំងបន្ថែមសមាសភាពគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ អាណត្តិទី៥ នាថ្ងៃទី៩ខែមករាឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នៅ សំ អនុប្រធានកិត្តិយសសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី គន់ គីម ប្រធានកិត្តិយសសាខា ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្ដម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រី ទីស្នាក់ការកណ្តាល គណ:កិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងអ្នកពាក់ព័ន្ធសរុប ២៤៧នាក់។

ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត បានឡើងអានសេចក្ដីប្រកាសតែងតាំងសមាសភាពគណ:កិត្តិយសសាខាបន្ថែមចំនួន ៣៦រូប ដោយបន្ថែមពីលើគណ:កិត្តិយសសាខា ដែលមានស្រាប់ចំនួន ៤២រូប ដូចនេះ បច្ចុប្បន្នគណ:កិត្តិយសសាខា មានចំនួន ៧៨រូប។

ក្នុងឱកាសនោះ ឯកឧត្ដម នៅ សំ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណ:កត្តិយស និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលធំធេង។ ទន្ទឹមនឹងនេះ ឯកឧត្ដម បានពាំនាំអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលមានខ្លឹមសារថា ការរៀបចំគណ:កិត្តិយសសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី ខេត្ត មិនត្រូវបានកំណត់ចំនួនឡើយ ព្រោះដើម្បីឱ្យបានឆ្លើយតបទៅនឹងសំណូមពរ ឬសេចក្តីត្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ធ្វើយ៉ាងណា ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានឆ្ងាយជាងមុន។ ជាមួយគ្នានេះ ឯកឧត្ដម បានធ្វើការប្ដេជ្ញាចិត្ត៖
១/ បន្តខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីក្រុម សាមគ្គីភាពអនុវត្តដោយឯកភាពនិងជួយគ្នាទៅវិញទៅមក រវាងគណ:កិត្តិយស គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា។
២/ បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាពសហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត។
៣/ បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណភាពដែនដីខេត្តឧត្តរមានជ័យ។
៤/ ខិតខំកៀរគររកមូលនិធិដើម្បីរកថវិកាទ្រទ្រង់សកម្មភាពសាខា។
៥/ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ៕ អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation