ពិព័រណ៍សៀវភៅធំជាងគេបំផុត នៅលើពិភពលោក  បើកសម្ពោធនៅថ្ងៃនេះ ដើម្បីរួមចំណែកបណ្ដុះវប្បធម៌ នៃការអានសៀវភៅ នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ ចំនួន 1លានក្បាល មកដាក់លក់នៅរាជធានីភ្នំពេញ ដោយបញ្ចុះតម្លៃចាប់ពី 50% រហូតដល់ 90% ចាប់ពីថ្ងៃទី 9 មករា ដល់ថ្ងៃទី 20 មករា ឆ្នាំ2020។

ភ្នំពេញ ថ្ងៃទី9 ខែមករា ឆ្នាំ2020 - ពិព័រណ៍សៀវភៅ Big Bad Wolf Book នឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង 9 ព្រឹក រហូតដល់ម៉ោង 12អធ្រាត្រ ចាប់ពីថ្ងៃទី 9 ខែមករា ឆ្នាំ 2020 ដល់ថ្ងៃទី20 ខែមករា ឆ្នាំ2020 នៅផ្សារបុរីរុងរឿង ដែលស្ថិតនៅក្នុង ខណ្ឌជ្រោយចង្វារ។ 

ការចូលរួមទស្សនាពិព័រណ៍សៀវភៅនេះ គឺពុំគិតថ្លៃនោះទេ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីបើកសម្ភោធជាផ្លូវការនេះដើម្បីបង្ហាញពីការចូលរួមគាំទ្រ ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀបចំធ្វើឡើងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ 

ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ ចំនួន 1 លានក្បាល មកដាក់លក់បញ្ចុះតម្លៃចាប់ពី 50% រហូតដល់ 90% ក្នុងនោះមានសៀវភៅជាច្រើនប្រភេទរួមមានដូចជា សៀវភៅសម្រាប់កុមារ, សៀវភៅប្រលោមលោក, សៀវភៅរឿងពិត, សៀវភៅលក់ដាច់បំផុត, សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត, សៀវភៅស្នេហា, សៀវភៅអភិវឌ្ឍន៍ខ្លួនឯង, សៀវភៅក្រាហ្វិក, សៀវភៅអាជីវកម្ម,  សៀវភៅស្ថាបត្យកម្ម, សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។ 

លោកអ្នកអាចទិញសៀវភៅទាំងនោះបាន តាមរយៈការទូទាត់ជាលុយសុទ្ធ, ប្រើកាតឥណទាន ឬ ប្រើកាតឥណពន្ធ។ អ្នកចូលរួមទស្សនា ត្រូវបានលើកទឹកចិត្ត ឲ្យមកចូលរួមទស្សនាពិព័រណ៍ច្រើនដង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានសៀវភៅចូលថ្មីដាក់លក់ជានិច្ច ក្នុងរយ:ពេល12ថ្ងៃនៃពិធីពិព័រណ៍សៀវភៅនេះ។ 

ក្រុមហ៊ុនសែលកាត ដែលជាដៃគូរសហការផ្នែកទូរគមនាគមន៍របស់ពិព័រណ៍ Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ2020 នឹងមានស្តង់ពិព័រណ័ផ្ទាល់ខ្លួនមួយសម្រាប់ ផ្តល់ការកំសាន្ត ដល់អ្នកចូលរួម។

សៀវភៅវេទមន្ត “Magical Books” គឺជាសៀវភៅដ៏សំខាន់មួយប្រភេទ  នៅក្នុងពិព័រណ៍ សៀវភៅនេះ។ ក្នុងនាមជាអ្នកនាំចូលផ្តាច់មុខ នៅតំបន់អាស៊ី ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សង្កេតឃើញថា សៀវភៅប្រភេទនេះ គឺល្អបំផុតសម្រាប់ឪពុកម្តាយ ដែលមានកូនប្រុសស្រីចាប់ពីអាយុ ១ឆ្នាំ ដល់ ៦ឆ្នាំ ក្នុងការចាប់ផ្ដើមរៀនអានសៀវភៅ។ សៀវភៅវេទមន្ត គឺជាសៀវភៅ ដែលផលិតឡើងដោយរួមបញ្ចូលនូវបច្ចេកវិទ្យា Augmented Reality (AR)  ដែលអនុញ្ញាតឲ្យកុមារ មានសកម្មភាពឆ្លើយឆ្លង, រៀន និងអានសៀវភៅក្នុងពេលតែមួយ។

សៀវភៅនេះ នឹងជួយលើកទឹកចិត្តឲ្យកុមារ មានការចាប់អារម្មណ៍លើការអានសៀវភៅ ហើយសៀវភៅនេះ នឹងធ្វើឲ្យកុមារមានទម្លាប់ក្នុងការអានសៀវភៅផងដែរ។ ឪពុកម្តាយ ឬអាណាព្យាបាលអាចជ្រើសរើសសៀវភៅ សម្រាប់កូនៗរបស់ខ្លួនដូចជា៖  Little Red Riding Hood, Let’s Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover Party, and educational titles like ABC Fun With Mickey។ 

លោក Andrew Yap សហស្ថាបនិកពិព័រណ៍ Big Bad Wolf Books បានថ្លែងថា៖  “យើងមិនមែន គ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ។ យើងចាត់ទុកខ្លួនយើងជាស្ថាប័នមួយដែលធ្វើយុទ្ធនាការដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេស។ បេសកម្មចម្បងរបស់យើង  គឺ ដើម្បីផ្លាស់ប្តូរពិភពលោក ជាមួយសៀវភៅមួយក្បាល ក្នុងមួយម្តងដោយធ្វើឲ្យប្រាកដថា សៀវភៅរបស់យើង មានតម្លៃសមរម្យ និងអាចរកទិញបាន សម្រាប់មនុស្សគ្រប់រូប។ មានមនុស្ស ច្រើន ណាស់ដែលគ្មានលទ្ធិភាពក្នុងការទទួលបានសៀវភៅ ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឲ្យសោកស្តាយណាស់ ព្រោះតាមរយៈការអានសៀវភៅ អាចផ្លាស់ប្ដូរ ជីវិតរបស់ មនុស្ស និងជួយជម្រុញឲ្យពួកគេព្យាយាមសម្រេចនូវក្តីស្រមៃរបស់ខ្លួន។”  

Big Bad Wolf Books ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2009 ដោយស្ថាបនិកជនជាតិម៉ាឡេស៊ីចំនួន២រូប ដើម្បីអាចឲ្យប្រជាជនម៉ាឡេស៊ី អាចទទួលបាន សៀវភៅភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ នៅក្នុងឆ្នាំ 2016 ពិព័រណ៍សៀវភៅនេះ បានចាប់ផ្តើមរៀបចំធ្វើឡើងនក្រៅប្រទេស ដើម្បីធានាថា មនុស្សគ្រប់រូប មានលទ្ធិភាពក្នុងការទទួលបានសៀវភៅកាន់តែច្រើន តាមដែលអាចធ្វើបាន។ នៅក្នុងឆ្នាំ ២០១៩ ពិព័រណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងចំនួន 32 នៅក្នុងប្រទេសចំនួន 10  ក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីភាគខាងត្បូង, មជ្ឈឹមបូព៌ា បានអាចទាក់ទាញអ្នកចូលរួមច្រើនជាង 5 លាននាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation