នៅចំណុចស្តុបក្ដាន់២ អ្នកបើកបរមួយចំនួនតូចនៅតែមិនគោរពច្បាប់ចរាចរដោយជិះបញ្ច្រាស និងឈប់លើគំនូសអ្នកថ្មើរជើង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅចំណុចស្តុបក្ដាន់២ នៅមហាវិថីសហព័ន្ធរុស្សី ជាស្តុបមួយក្នុងរាជធានីភ្នំពេញដែល ប្រសពគ្នា រួមមាន មហាវិថី សហព័ន្ធរុស្សី និងផ្លូវ R6 ស្ថិតនៅព្រំប្រទល់មូលដ្ឋាន ខណ្ឌ៧មករា និង ខណ្ឌដូនពេញ។


ជាក់ស្ដែងរូបភាពទាំងនេះគឺត្រូវបានក្រុមការងារថតបាននៅទីតាំងខាងល់ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ចំណុចស្តុបនេះ មានអ្នកបើកបរបញ្ច្រាសទិសចរាចរ មិនគោរពគំនូសចរាចរមានចំនួនច្រើនតែផ្ទុយទៅវិញអ្នកដែលយកចិត្តទុកដាក់គោរពនូវគំនូសសញ្ញាចរាចរនិងភ្លើងសញ្ញាចរាចរបានតែមួយចំនួនតូចប៉ុណ្ណោះ ហើយជាពិសេសនោះគឺអ្នកបើកម៉ូតូកង់បីឥណ្ឌា និងរថយន្តបានបើកវ៉ាជែង ចូលគន្លងផ្លូវម្ខាងទៀង ដែលធ្វើឲ្យផ្លូវអ្នកធ្វើដំណើរមកបញ្ច្រាស់ទិសគ្នារួមតូចពិបាកធ្វើដំណើរ។

លោកនួន កុរពុទ្ធិរិទ្ធ ជាមន្រ្តីសមត្ថកិច្ចចរាចរជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញបានលើកឡើងថា “ពេលខ្លះគ្រោះថ្នាក់ចរាចរតែងតែកើតមានឡើងគ្រប់ពេលវេលា ជាដើមចមបង្កឡើងដោយអ្នកបើកបរមិនគោរពច្បាប់ចរាចរ មិនពាក់មួកសុវត្តិភាព និងបើកបរបញ្ច្រាសទិសចរាចរ។


លោកនួន កុរពុទ្ធិរិទ្ធ បានលើកឡើងទៀតថា ជារៀងរាល់ថ្ងៃគាត់បានចុះមកគោលដៅនេះ ដើម្បីសម្រួលចរាចរ ដល់អ្នកធ្វើដំណើរតាមមហាវិថី សហព័ន្ធរុស្សីនេះ ទោះបីជាមានភ្លៀងធ្លាក់ រឺក៏ថ្ងៃក្តៅយ៉ាងណាក៏ដោយ ធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះចរាចរនឹងឲ្យពលរដ្ឋយើងធ្វើដំណើរបានដោយរលូន៕


អត្ថបទឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation