សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូសភាចូលរួមកិច្ច ប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រា្តលី នៅសប្តាហ៍ក្រោយ
| ព័ត៌មានជាតិ
SHARE

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិ ភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ី ហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដែលកិច្ចប្រជុំនឹងដំណើរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមកិច្ចប្រជុំAPPF របស់សម្តេចប្រធានរដ្ឋសភានាឱកាសនេះ តបតាមការអញ្ជើញរបស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។ 

តាមសេចក្តីជូនដំណឹងក៏បានបញ្ជាក់ថា៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ក្នុងនាមសម្តេច ធ្លាប់ជាប្រធាន APPF លើកទី ២៧ កាលពីដើមឆ្នាំ២០១៩ នៅ ពេលដែលសភាប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាក៏នឹងអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ចែករំលែកបទ ពិសោធន៍ពីការដឹកនាំនិងការ រៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការប្រតិបត្តិ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parlia mentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តមយ៉ាស៊ុហ៊ីរ៉ូ ណាកាស៊ូន Yasuhiro Naka sone ក្នុងឆ្នាំ១៩៩៣មានគោល បំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

កំឡុងពេលចូលរួមកិច្ចប្រជុំ ក្នុងប្រទេសអូស្រ្តាលីនេះ សម្តេចប្រធានរដ្ឋសភាគ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីប្រធានរដ្ឋសភាប្រទេសអូស្រា្តលី និងទទួលជូបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្តមួយចំនូនទៀត ក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព កិច្ចសហ ប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ APPF ដែលមានដូចជា គណៈកម្មាធិការនយោបាយនិងសន្តិសុខ គណៈកម្មាធិការ, សេដ្ឋកិច្ច, គណៈកម្មាធិការសមាជិកសភាស្រ្តី និងគណៈ កម្មាធិការប្រកាសរួម គណៈកម្មា ធិការសហប្រតិបត្តិការតំបន់ ជាដើម។

សូមបញ្ជាក់ថា៖អង្គការសភាមួយនេះ មានសមា ជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ,កម្ពុជា, ចិន ,ជប៉ុន , សាធារណរដ្ឋកូរ៉េ, ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី,ឥណ្ឌូនេស៊ី, ឡាវ ,ម៉ាឡេស៊ី, ហ្វីលីពីន សឹង្ហបុរី, ថៃ ,វៀតណាម,ហ្វីជី, ម៉េក្រុ នេស៊ី, ណូវែលហ្សឺឡង់, ប៉ាពូញូ,ហ្គីនៀ,ប្រជុំកោះម៉ារសល , កាណាដា, ឈីលី,កូឡំប៊ី, មិគសិគកូរ ,ប៉េរ៉ូ ,អាមេរិក ,អេក្វាឌ័រ, កូស្តារីការ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation