វិស័យមូលបត្រមានភាពរឹងមាំនៅពេលប្រពន្ធធនាគារមានភាពរឹងមាំ ជាវិស័យពីរដែលមានទំនាក់ទំនងយ៉ាងមិនអាចខ្វះបាន
| ព័ត៌មានជាតិ
SHARE

ក្នុងពេលដែលវិស័យមូលបត្រកម្ពុជា កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់នោះគណៈកម្មការមូលបត្រកម្ពុជា ក៏ត្រូវការដៃគូរដើម្បីចូលរួមអភិវឌ្ឍន៍បន្ថែមផងដែរ ក្នុងនោះដៃគូរជំនាញពីធនាគារគឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍនេះ ។  ដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រដែលជាវិស័យថ្មីមួយក្នុងប្រទេសកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា តែងតែជំរុញឲមានកិច្ចព្រមព្រៀងជាមួយធនាគារផ្សេងៗ ដើម្បីជំរុញកំនើនប្រកបដោយចីរភាព នៃទីផ្សារមូលបត្រប្រទេសកម្ពុជា ។ 

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណកម្មាការមូលបត្រកម្ពុជា  ដើម្បីវិស័យមួយនេះរីកចំរើន ត្រូវការមានអ្នកសហការដែលល្អ ហើយមានទុនថែមទៀតផងដែរ ហើយដើម្បីដឹកនាំអ្នកវិនិយោគនៅក្នុងស្រុក ត្រូវការអ្នកវិនិយោគដែលមានបទពិសោធន៏ពិតប្រាកដមកពីខាងក្រៅប្រទេសដែរ។

ឯកឧត្តមស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានោះថា ចាប់តាំងពីរាជរដ្ឋាភិបាលបានអនុញ្ញាតអោយបង្កើតទីផ្សារមូលបត្រនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលឃើញថា វិស័យមួយនេះ ហាក់កំនើននិងការគាំទ្រពីវិនិយោគិនច្រើន ក៏ប៉ុន្តែបើសិនជាប្រៀបធៀបជាមួយប្រទេសជិតខាងឃើញថាកម្ពុជានៅមានកម្រិតនៅឡើយ ដូច្នេះទាមទារអោយមានការអភិវឌ្ឍបន្ថែម ហើយការដែលក្រុមហ៊ុនមេយប៊ែងគីមអេង ស្ម័គ្រចិត្តជួយដល់គណៈកម្មការមូលបត្រ សង្ឃឹមថានឹងជំរុញអោយវិស័យនេះ កាន់តែមានសន្ទុះមួយកម្រិតទៀត។ ឯកឧត្តមបន្តថា ការវិនិយោគវិស័យនេះ ទាមទារអោយមានការចូលរួមពីវិស័យធនាគារហើយនៅពេលវិស័យធនាគារមានលំនឹងនោះ វិនិយោគិននឹងជឿជាក់និងចាប់ផ្ដើមធ្វើសកម្មភាពវិនិយោគក្នុងវិស័យមូលបត្របន្ថែមទៀត។ 

បើតាមលោកមហាម៉េដ យ៉ាស៊ីន អាប់ឌុលឡា នាយកប្រតិបត្តិនៃក្រុមហ៊ុនមេយប៊ែង គីមអេងហូលឌីង បានអោយដឹងថា ក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំងក្នុងពិភពលោក ប្រទេសកម្ពុជាជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុរីកចម្រើនជាលំដាប់ ។ ក្រុមហ៊ុនមេយប៊ែងគីមអេង ដែលមានវត្តមានក្នុង៦ប្រទេសនៃសមាជិកអាស៊ាន នឹងចូលរួមចែករំលែកនូវបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់មានជាច្រើនទសវត្សរ៍នៅក្នុងតំបន់ មកដល់ប្រទេសកម្ពុជា ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation