ព្រឹទ្ធសភាបានអនុម័តជាឯកច្ឆៈន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីដោយសម្លេង ៥៩ លើ៥៩
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១១ ខែមិថុនានេះ ព្រឹទ្ធសភាបានបន្តសម័យ ប្រជុំលើកទី១នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេច វិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា។


ឯកឧត្តមម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យ មានប្រសាសន៏ឲ្យដឹងថា សម័យប្រជុំលើកទី១នីតិកាលទី៤ នាថ្ងៃនេះ ធ្វើឡើងដើម្បីពិនិត្យ និងអនុម័តលើ៖
-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹទ្ធទៅនៃគណៈរដ្ឋមន្ត្រីទៅក្នុងរបៀបវារៈ នៃសម័យ ប្រជុំលើកទី១ ព្រឹទ្ធសភានីតិកាលទី៤។ 


-សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិទៅ ក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី១ ព្រឹទ្ធ សភានីតិកាលទី៤។
-សេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើ អាស៊ី។ 


-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការគ្រប់គ្រងនិងធ្វើអាជីវកម្មធនធានរ៉ែ។
យោងតាមសេចក្តីរាយការណ៏បឋម គិតត្រឹមម៉ោង ៨និង៤៥នាទីព្រឹកនេះ ព្រឹទ្ធសភាបានពិភាក្សា អនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ដោយសេចក្តីព្រាងច្បាប់នេះត្រូវបានព្រឹទ្ធសភាពិភាក្សាអនុម័តដោយសម្លេង ៥៩/៥៩៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation