សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសង្ឃឹមថា សហរដ្ឋអាមេរិក និងចិន គឺមិនអាចមានជំលោះពាណិជ្ជកម្មនឹងគ្នារហូតនោះទេ ពេលណាមួយប្រទេសទាំងនោះនឹងយល់គ្នា ​
| ព័ត៌មានជាតិ
SHARE

នេះជាកាថ្លែងរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៣០ ខែឧសភានេះក្នុងឪកាសដឹកនាំគណះប្រតិភូមន្រ្តីជាន់ខ្ពស់កម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដែលបានធ្វើឡើងនៅទីក្រុងតូក្យ ប្រទេសជប៉ុន តមតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំជប៉ុន ដើម្បីចែករំលែកនូវអនុសាសន៏ល្អៗក្នុងការដឹកប្រទេស ក៏ដូចជាតំបន់អាស៊ីអោយមានសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តការកាន់តែរីកចំរើនសំរាប់អនាគតរបស់អាស៊ី ។


ថ្លែងនៅក្នុងពិធីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា ប្រធានបទ នៃវេទិការនេះ គឺការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី ការជំនះលើភាពវឹកវរ ដែលមានសារះសំខាន់ និងសមស្របនៅក្នុងបរិការណ៏បច្ចុប្បន្ន និងសំរាប់អនាគតតំបន់យើង ដែលកំពុងប្រឈមស្មុគស្មាញ និងនិន្នាការវិវត្តន៏ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និងភាពរង្គោះរង្គើ នៃសណ្តាប់ធ្នាប់ ។


សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបន្តថា ថ្នាក់ដឹកនាំតំបន់យើង គប្បីគិតគូរ និងមានជំហររួមគ្នាចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក ពិសេសចរន្តគាំពារនិយម សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ និងវិបត្តិភូមិសាស្រ្តនយោបាយ។


ជាមួយគ្នានេះទាក់ទងនឹងជំលោះពាណិជ្ជកម្មប្រទេសមហាអំណាច សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់នៅក្នុងវេទិការសំនួរចំលើយក្នុងកម្មវិធីនេះថា បើទោះបីជាមានសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិច និងចិនក៏មិនប៉ះពាល់ដល់កម្ពុជានិងសេដ្ឋកិច្ចធ្ងន់ធ្ងរដែរ ព្រោះមុខទំនិញដែលប្រទេសនោះដាក់ទណ្ឌកម្មទៅវិញទៅមកនោះមិនមាននៅក្នុងមុខទំនិញរបស់កម្ពុជាទេ។សម្តេចតេជោបានបញ្ជាក់ថា អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរនោះគឺប្រទេសដែលជាជំលោះពាណិជ្ជកម្មនោះតែម្តង។


យ៉ាងណាដ៏ដោយសម្តេចតេជោបានបង្ហាញការសង្ឃឹមថា ប្រទេសដែលមានជំលោះគឺមិនអាចមានជំលោះរហូតនោះទេ ដោយសង្ឃឹមពេលណាមួយប្រទេសទាំងនោះនឹងយល់គ្នា ដោយត្រូវចាំថា បច្ចប្បន្នប្រទេសមួយមិនអាចរស់នៅម្នាក់ឯងបានទេ។


ហើយប្រទេសតូចៗទាំងឡាយក៏មិនត្រូវធ្វើជាស្រមោចស្លាប់ដោយសារតែដំរីជល់គ្នាដែរ។


ជាមួយគ្នានេះសម្តេចតេជោបានបញ្ជាក់ថា យើងគ្រាប់គ្នាគោរគោរពប្រទេសនីមួយ និងគោរពច្បាប់របស់គេ ភាពសមស្របរបស់ប្រទេសមួយ មិនអាចយកមកអនុវត្តន៍ប្រទេសមួយទៀតបានទេ។

សូមជំរាបថា នៅក្នុងឪកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងថា ចែករំលែកទស្សនៈមួយចំនួន ជាពិសេសសម្តេចតេជោបានលើកឡើងថា ប្រសិនបើប្រជាជាតិមួយជ្រើសរើសយកមាគ៌ាដ៏ល្អមួយសំរាប់ខ្លួនឯង យើងគួរតែគោរពតាមការសម្រេចចិត្តបែបនោះ ព្រោវាជាជម្រើសប្រកបដោយអធិបតេយ្យភាព និងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះ ។

អត្ថបទ និងរូបភាព លោក ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation