ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាថែរក្សាតម្លៃសន្តិភាព មិនមែនដល់ពេលបាត់បង់ទើបឱ្យតម្លៃនោះទេ
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ ដើម្បីអបអរខួប អនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា នៅឯសាលានាយទាហានសកម្ម(ត្មាតពង) ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានមានប្រសាសន៍ថា ទិវាជ័យជម្នះ ០៧ មករានេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកថា ជាព្រឹត្តិការណ៍របស់ជាតិខ្មែរទំាងមូល ជាតថភាពនៃការរស់ឡើងវិញរបស់យើងទាំងអស់គ្នា ប៉ុន្តែការទទួលស្គាល់តថភាពនេះ ត្រូវផ្អែកលើការសួរសំណួរ ចំនួនពីរ ,ទីមួយ ថាតើខ្មែរក្រហមបានកាប់សម្លាប់មនុស្ស នៅជំនាន់ឆ្នាំពួកគេគ្រប់គ្រងអំណាច ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ដែរ ឬទេ? ទីពីរ ថាតើការផ្តួលរំលំរបបប៉ុលពត បានបញ្ឈប់ការកាប់សម្លាប់មនុស្ស បន្តទៀត ដោយជួយស្រោចស្រង់ជីវិតឱ្យខ្មែរ រស់ឡើងវិញ ឬយ៉ាងណា?  ដូច្នេះ វាមិនសំខាន់នោះឡើយចំពោះការឱ្យ និយមន័យ ឬការប្រើពាក្យបែបណាចំពោះព្រឹត្តិការណ៍ ០៧ មករា ប៉ុន្តែអ្វីដែលសំខាន់ គឺសកម្មភាព និងលទ្ធផលនៃ សកម្មភាពនោះ ដែលមានអត្ថន័យសំខាន់ជ្រាលជ្រៅបំផុត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  មានប្រសាសន៍បន្ថែមថា ចំពោះមនុស្សគ្រប់រូប អ្វីដែលមានតម្លៃបំផុត គឺជីវិត។ មានជីវិត ទើបមានអនាគត។ សូមអរគុណសន្តិភាព ដែលនាំឱ្យជីវិតយើងរស់ និងនាំមកនូវសេចក្តីសុខ។ មានពេលខ្លះ តម្លៃនៃសន្តិភាព ដែលមានតម្លៃស្មើនឹងខ្យល់ដកដង្ហើមរបស់យើង ត្រូវបានគេមើលមិនឃើញ និងមិនចាប់អារម្មណ៍ឱ្យតម្លៃ ឱ្យស័ក្តិសម នឹងគុណតម្លៃរបស់វា ហើយពេលបាត់បង់ ទើបចាប់ផ្តើមឱ្យតម្លៃ។ ដូច្នេះ ជាការដឹងគុណចំពោះសន្តិភាព និងភាពសុខសាន្ត យើងត្រូវចូលរួមថែរក្សាសន្តិភាព និងបង្កើនភាពរឹងមាំឱ្យជាតិរបស់យើងបន្តទៀត ហើយក៏សូមអរគុណផងដែរចំពោះអ្នក រកសន្តិភាព ដែលទទួលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួមរបស់ប្រជាជន ទាំងអស់គ្នា ដែលរួមមានទាំង ថ្នាក់ដឹកនាំ, អ៊ំពូងមីងយោធិន និងប្រជាជនយើងបានធ្វើការលះបង់ច្រើនណាស់ ដើម្បីបុព្វហេតុជាតិមាតុភូមិមួយនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation