រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៖ កំណាត់ផ្លូវជាតិលេខ៦ពីកំពង់ចាមទៅសៀមរាបដែលមាន តម្លៃជាង២៥៥លានដុល្លារអាមេរិក
| ព័ត៌មានជាតិ
SHARE

(កំពង់ធំ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង២៤៨គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប។


បើតាមប្រសាសន៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ឡើងវិញ កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីថ្នល់កែង ខេត្ដកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។


រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមថា គម្រោងសាងសង់ផ្លូវ ក្រាលបេតុងកៅស៊ូ AC នេះ ចំណាយថវិកា សរុបជាង២៥៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទានរបស់ចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ៥ភាគរយ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ និងសួយសារ។ កំណាត់ផ្លូវនេះ អនុវត្តការសាងសង់ ដោយក្រុមហ៊ុនសំណង់ សៀងហៃ គ្រុប ខូអិលធីឌី និងត្រួតពិនិត្យបច្ចេក ទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវវ៉ានអាន បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើមពីខែ ឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧។ 


ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យដឹងទៀតថា កំណាត់ផ្លូវជាតិលេខ៦នេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ជាតិ ជាពិសេសវិស័យទេសចរណ៍ ហើយជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ ដែលបានស្តារ និងសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។ 


ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា ក្រៅពីភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការធ្វើដំណើរនិងដឹកជញ្ជូន ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ នឹងទទួលបានការងារ មុខរបរ ចំណេះដឹង ជំនាញថ្មីៗ និងអត្ថប្រយោជន៍ផ្សេងៗជា ច្រើនទៀត តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ នៅតាមសហគមន៍នីមួយៗ ដែលនឹងជួយធ្វើឲ្យ ជីវភាពរបស់ពួកគាត់ កាន់តែល្អប្រសើរ។ 

ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកបើកបរគ្រប់រូបត្រូវគោរពច្បាប់ចរាចរណ៏ បើកបរប្រុងប្រយត្ន័ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ជាពិសេស អំពាវនាវកុំឱ្យ មានការដឹកលើសទម្ងន់ដែលធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់របស់យើង ដោយចូលរួមថែរក្សាដើម្បីប្រើប្រាស់បានយូ អង្វែង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation