អ៊ីរ៉ង់ ផ្លោងមីស៊ីលដាក់មូលដ្ឋានទ័ព អាកាសអាមេរិក២កន្លែងនៅអ៊ីរ៉ាក់
| ព័ត៌មានជាតិ
SHARE

យោងតាមក្រសួងការពារជាតិអាមេរិក អោយដឹងថា យ៉ាងហោចណាស់មានមូលដ្ឋានទ័ពអាកាសអាមេរិក២កន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ បានទទួលរងការវាយប្រហារដោយមីស៊ីលផ្លោង ច្រើនជាង១២គ្រាប់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និយាយថា ការវាយប្រហារនេះគឺជាការសងសឹក បន្ទាប់ពីមេបញ្ជាការកំពូល របស់ប្រទេសលោក Qasem Soleimaniត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅទីក្រុងបាកដាត តាមបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។

មន្ទីរប៉ង់តាហ្គោន និយាយថា យ៉ាងហោចណាស់ទីតាំងពីរ ត្រូវបានវាយប្រហារ គឺនៅអ៊ីរ៉ាប៊ីល និងអាល់អាសាដ។ គេនៅមិនទាន់ច្បាស់ទេថា តើមានអ្នកស្លាប់ និងរបួសដែរឬទេ ក្នុងការវាយប្រហារនេះ។

ឆ្មាំបដិវត្តអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារនេះ គឺជាការសងសឹក ចំពោះការស្លាប់របស់សូឡីម៉ីនៅថ្ងៃសុក្រ។ ការវាយប្រហារ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការបញ្ចុះសពសូឡាម៉ីនី។ ទូរទស្សន៍ Al Mayadeen បាននិយាយថា ការបាញ់ផ្លោងជាលើកទីពីរបានកើតឡើង នៅ Irbil ភ្លាមៗ បន្ទាប់ពីរ៉ុក្កែតទីមួយបានវាយប្រហារ តំបន់ Al-Asad៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation