ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី០៨ ដល់ ១៤ មករា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាពិសេសបណ្តាខេត្តនៅតំបន់សមុទ្រ

image

ភ្នំពេញ ៖ ក្រុមអ្នកព្យាករអាកាសធាតុ នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០បានចេញសេចក្តីជូនដំណឹងថា ក្នុងចន្លោះនៃការព្យាករចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ អាចមានភ្លៀងខ្សោយ ពិសេសនៅបណ្តាខេត្ត នាតំបន់មាត់សមុទ្រ ដោយហេតុថា ជ្រលងសម្ពាធខ្ពស់ ជាមួយនិងខ្យល់មូសុងឦសានខ្សោយបក់គ្របដណ្តប់លើកម្ពុជា ។

សេចក្តីជូនដំណឹងដែលបានប្រកាសផ្សព្វផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងទៀតថា ស្ថានភាពបែបនេះធ្វើឲ្យតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមាមានពី២០-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី២៩-៣២ °C , តំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °c និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤°C , តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °c និង សីតុណ្ហភាពអតិបរមា មានពី៣០-៣២ °C ។

ក្រុមអ្នកព្យាករអាកាសធាតុនៃក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅក្នុងចន្លោះនៃរយៈពេលព្យាករនេះ អាចមានភ្លៀងខ្សោយ ពិសេសនៅបណ្តាខេត្ត នាតំបន់មាត់សមុទ្រផងដែរ ៕