ពលរដ្ឋឃុំកោះសូទិនទទួលបានអាងស្តុបទឹកធំៗសម្រាប់ស្រោចស្រពដំណាំនៅក្នុងរដួវប្រាំង
| ព័ត៌មានជាតិ
SHARE


កំពង់ចាម៖ ប្រជាពលរដ្ឋដែលមានមុខរបរធ្វើស្រែចំការក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមមានការសប្បាយចិត្តរំភើបរីករាយដោយពួកគាត់ទទួលបាននូវអាងស្តុបទឹកធំៗនៅជិតដីចំការរបស់ពួកគាត់ ហើយពួកគាត់រំពឹងថានឹងមានទឹកគ្រប់គ្រាន់ សម្រាប់ស្រោបចស្រពផលដំណាំរបស់ពួកគាត់ពេញ១ឆ្នាំជាពិសេសនៅក្នុងរដួវប្រាំងដែលក្នុងរយះពេលប៉ុន្មានឆ្នាំនេះមិនសូវមានទឹកគ្រប់គ្រាន់នោះទេ។

បើតាមប្រជាកសិកររស់នៅក្នុងភូមិមួយចំនួនក្នុងឃុំកោះសូទិន ក៏ដូចឃុំកោះមិត្តបានលើកឡើងថា ពីមុនស្រះ ត្រពាំង អូរ នៅជិតៗ ដីចំការរបស់ពួកគាត់មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការបង្ករបង្កើនផលនៅក្នុងរដួវប្រាំង ប៉ុន្តែក្រោយមកដីល្បាប់បាន ហូរចូលក្នុងស្រះ ត្រពាំង អូរ ជាហេតុធ្វើឲ្យផ្ទៃស្រះ ត្រពាំង អូរមួយចំនួនមានសភាពរាក់ដែលមិនអាចស្តុបទឹកបានច្រើនដូចមុន ម៉្យាងទៀតស្របពេលដែលអាកាសក្តៅផងបានធ្វើឲ្យទឹកនៅក្នុងស្រះ ត្រពាំង អូររឹតតែឆាប់រីងស្ងួត ដែលធ្វើឲ្យប៉ះពាល់ទៅដល់ការ បង្ករបង្កើនផលរបស់ពួកគាត់នៅក្នុងរដូវប្រាំង។

ជាមួយគ្នានេះដែរបើយោងតាមលោក រឹម ភារុណ ប្រធានគ្រប់គ្រងការសាងសង់អាងស្តុបទឹកបានឲ្យដឹងថា មិនត្រឹមតែមានការ ជីកស្តារអាងស្តុបទឹកនៅក្នុងឃុំកោះសូទិននេះទេគឺមានចំនួនសរុបរហូតទៅដល់១៤កន្លែងដោយគ្របដណ្តប់នៅលើទឹកដីកោះប៉ែនចំនួន៣អាង កោះសូទិន៤អាង កោះសំរ៉ោង៥អាង និងកោះពីចំនួន២អាង។

លោកលោក រឹម ភារុណ បានបញ្ជាក់ទៀតថា គម្រោងជីកអាងស្តុបទឹកនេះគឺជាជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB ដោយបានផ្តល់ជូនរាជរដ្ឋាបាលកម្ពុជា តាមរយះក្រសួងអភិវឌ្ឍន៍ជនបទ ហើយគម្រោងនេះមានឈ្មោះថាគម្រោង RRIP2 ដែលមាន គោលបំណងក្នុងការទុបស្កាត់បម្រែបម្រួលអាកាសធាតុ។ ហើយចំពោះ អាងស្តុបទឹកទាំងនេះមានប្រវែង៣០០ម៉ែត្រ ៥០០ម៉ែត្រ និង៨០០ម៉ែត្រដែលអាចស្តុបទឹកបានច្រើនសម្រាប់ប្រើប្រាស់គ្រប់គ្រានារដូវប្រាំងក្នុងការបង្ករបង្កើនផល ដោយប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកពីទន្លេចូលក្នុងអាងស្តុបទឹកទាំងនេះ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation