ទិវា៧មករា៖ ការចងចាំ ដើម្បីថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិទៅមុខទៀត
| ព័ត៌មានជាតិ
SHARE

ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់យើង។ ៧មករា ឆ្នាំ១៩៧៩ បានជួយសង្រោះជីវិតប្រជាពលរដ្ឋ ពីរណ្តៅមរណៈ។ បើគ្មានថ្ងៃរំដោះនេះទេ ម្លេះជីវិតប្រជាពលរដ្ឋយើង មិនដឹងប៉ុន្មានលាននាក់ទៀតទេ ត្រូវសម្លាប់ ហើយទំហំគ្រោះមហន្តរាយចំពោះប្រទេសជាតិ ក៏មិន ដឹងថាដល់កម្រិតណានោះដែរ ក្រោមស្នាដៃឃោឃៅ នៃរបបប្រល័យពួជសាសន៍ ប៉ុល ពត។

របបអាវខ្មៅកម្ពុជាប្រជាធិបតេយ្យបានសម្លាប់ធនធានមនុស្សរបស់យើងស្ទើរគ្មានសល់ ហើយ ហេដ្ឋារចនាសម្ព័ន្ឋសង្គម បានបំផ្លាញសឹងទំាងអស់។ ក្រោយថ្ងៃរំដោះ យើងសល់តែបាតដៃទទេរ។ យើងបានកសាង ស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិចេញពីបាតដៃទទេគ្មានអ្វីសោះ ដោយដៃម្ខាងកសាងប្រទេសជាតិ និងដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប៉ុលពត សារជាថ្មី។

ដំណើរលើផ្លូវដ៏លំបាក និងវែងឆ្ងាយជាង៤១ឆ្នាំមកនេះ យើងបានជួបឧបសគ្គ រាប់មិនអស់ តែក្នុងស្មារតីជាតិ មាតុភូមិ និងប្រជាជន បានបង្រួបបង្រួមខ្មែរនិងខ្មែរ បញ្ចប់សង្គ្រាមខាងក្នុងកសាងសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន បានដូចសព្វថ្ងៃនេះ។  កម្ពុជាបច្ចុប្បន្ន បានស្មើសិទ្ធ ស្មើភាព ជាមួយប្រទេសនានា នៅលើឆាកអន្តរជាតិ។

ទិវា៧មករាឆ្នាំ២០២០នេះ មិនត្រឹមជាព្រឹត្តិការណ៍ដើម្បីរំលឹក ឱ្យយើងចងចាំថ្ងៃរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ដោយកម្លាំងស្នេហាជាតិរណសិរ្ស២ធ្នូ និងការជួយគាំទ្រពីប្រទេសជាមិត្ត ប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ បង្ហាញពីមហាសាមគ្គី និងការប្តេជ្ញាចិត្តដ៏មុះមុតរបស់គណបក្សប្រជនកម្ពុជា  ក្នុងការថែរក្សាសុខសន្តិភាពជាអចិន្រ្តៃយ៍ដើម្បីនាំនាវាកម្ពុជា ទៅរកការរីកចម្រើនរុងរឿងកាន់តែឆាប់រហ័ស។

សូមជនរួមជាតិរួមសាមគ្គីគ្នា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញថែរក្សាជាតិ សាសនា និងព្រះមហាក្សត្រ ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់យើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation