ការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែរឹងមាំសម្រាប់ឆ្នាំ២០២០នេះ
| ព័ត៌មានជាតិ
SHARE

ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែរក្សាបានក្នុងអត្រាមធ្យម ៧ ភាគរយ ជាមួយនឹងអត្រាអតិផរណា ២,៣ ភាគរយក្នុងឆ្នាំ ២០២០នេះ។

នេះបើយោងតាមរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចនិងធនាគារ ដែលចេញដោយធនាគារជាតិនៃកម្ពុជាឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ ២០២០។

ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកដល់ការផ្តល់អំណោយផលសម្រាប់ការនាំចេញការវិនិយោគផ្ទាល់ពីបរទេសនិងវិស័យទេសចរណ៍ ស្របពេលដែលសេដ្ឋកិច្ចទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅសម្រាប់ការគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការនាំចេញត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់ ជាពិសេសការនាំចេញកាបូបធ្វើដំណើរ និងទំនិញផ្សេងៗ បើទោះបីជាកំណើននៃការនាំចេញសម្លៀកបំពាក់អាចថយចុះ។ របាយការណ៍បានបន្ថែមថា ទោះបីសហភាពអឺរ៉ុបអាចសម្រេចចិត្តដក EBA ពីកម្ពុជានៅខែកុម្ភៈឆ្នាំ ២០២០ ក៏ដោយ ក៏ការនាំចេញសម្លៀកបំពាក់ពីកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើង ព្រោះដំណើរការនៃការដក EBA នឹងមានប្រសិទ្ធិភាពនិងអនុវត្តបាន ៦ ខែបន្ទាប់ពីការសម្រេចនេះ។

របាយការណ៍បានបន្តឲ្យដឹងថា ប្រទេសកម្ពុជានឹងនៅតែនាំចេញទៅអឺរ៉ុបតាមរយៈឋានៈអនុគ្រោះ EBA នឹងត្រូវដកចេញ។ ធនាគារជាតិនៃកម្ពុជាNBC បានឲ្យដឹងទៀតថា ការបាត់បង់ EBA នឹងគ្រាន់តែធ្វើឱ្យតម្លៃនៃផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបថ្លៃបន្តិច ដោយសារតែពន្ធគយប្រហែលពី ០.១ ទៅ ១២,៥ ភាគរយយោងទៅតាមប្រភេទផលិតផល។

ប្រសិនបើនៅតែមានតម្រូវការពីទីផ្សារសហភាពអឺរ៉ុបលើផលិតផលរបស់កម្ពុជាការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុបនឹងនៅតែរឹងមាំជាពិសេសបន្ទាប់ពី Brexit របស់អង់គ្លេសពីសហគមន៍អ៊ឺរ៉ុបខណៈការនាំចេញរបស់កម្ពុជា ទៅកាន់អង់គ្លេសមានប្រហែល ២០ ភាគរយក្នុងចំណោមការនាំចេញសរុបទៅសហភាពអឺរ៉ុប។

ទោះយ៉ាងណាការដំឡើងប្រាក់ឈ្នួលអប្បបរមាមិនទាន់ប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជានៅឡើយទេពីព្រោះអត្រានេះកំពុងកើនឡើងមួយជំហានៗយឺត ខណៈពេលដែលផលិតភាពកំពុងកើនឡើងផងដែរ។

រដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការណ៍មួយចំនួនដើម្បីកាត់បន្ថយថ្លៃដើមផលិត។ ធនាគារធុនតូចនិងធុរកិច្ច និងជួយសម្រួលដល់ការធ្វើអាជីវកម្មនៅកម្ពុជា ក្នុងគោលបំណងបង្កើតបរិយាកាសធុរកិច្ចល្អប្រសើរនៅក្នុងប្រទេស ដើម្បីគាំទ្រដល់ការវិនិយោគជំរុញផលិតកម្មក្នុងស្រុក និងជំរុញការធ្វើពិពិធកម្មនៃការនាំចេញ។ ធនាគារជាតិនៃកម្ពុជាបានបន្ថែមថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងត្រូវបានគាំទ្រដោយលំហូរវិនិយោគផ្ទាល់ពីបរទេសកើនឡើងនៃវិស័យសំណង់ និងវិស័យទេសចរណ៍៕អត្ថបទ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation