ទេសរដ្ឋមន្ត្រី លី ធុជ ស្នើដល់ថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការរក្សាសុខសន្តិភាពសណ្ដាប់ធ្នាប់និងការអភិវឌ្ឍន៍
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ការស្នើសុំបែបនេះគឺបានធ្វើឡើងនៅ ព្រឹកថ្ងៃទី៦​​ ខែមករា ឆ្នាំ២០២០ ខណៈដែលឯកឧត្តទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាគណ:អធិបតី និងបំពាក់មេដៃជូនថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងកន្ទូម នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងដឹកនាំនិងអភិវឌ្ឍ ខេត្តរតនគិរី​ តាមយុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំខេត្តរតនគិរីបន្តទំនាក់ទំនងនិងសហប្រតិបត្តការល្អជាមួយថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងខេត្តកន្ទូម ដើម្បីរក្សាការពារ សន្តិសុខ សណ្តាប់ធ្នប់ សុវត្ថិភាពសង្គម និងការអភិវឌ្ឍ​ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

ជាងនោះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី​ ក៏បានរំលឹកនូវទំនាក់ទំនងល្អជាប្រពៃណីយ៍រវាងកម្ពុជាវៀតណាមតាំងពីថ្ងៃ៧ ខែមករា​ ឆ្នាំ១៩៧៩​ ដល់សព្វថ្ងៃ ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បងប្អូនកងទ័ពវៀតណាម ​បានចូលរួមរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត តាមការស្នើសុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលកន្លងមក៕ដោយ៖ប៉េស សារី
Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation