បងប្អូនខ្មែរនៅរដ្ឋកាលីហ្វញ៉ាបែកខាងត្បូង រៀបចំអបអរទិវាជ័យជម្នះ៧មករា ខួប​លើក​ទី​៤១
| ព័ត៌មានជាតិ
SHARE

(អាមេរិក)៖ កម្មវិធីបុណ្យជាតិ ថ្ងៃ​ជ័យជម្នះ​៧មករា ខួប​លើក​ទី​៤១​  (១៩៧៩​ -​ ២០២០​ )​ ត្រូវបានប្រារព្ធធ្វើនៅ រដ្ឋកាលីហ្វញ៉ា បែកខាងត្បូងសហរដ្ឋអាមេរិក ក្រោមកិច្ចសហការរៀបចំឡើងដោយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និង គណ:កម្មាធិការ ដឹកនាំ រៀបចំបុណ្យជាតិ ៧មករា ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រេាមអធិបតីភាពរបស់ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ និង ពេញសមត្ថភាព​ប្រចាំសហរដ្ឋអាមេរិក និង មិចសុិកូ ព្រមទាំង គណប្រតិភូមកពីព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត ហេីយក្នុងនោះ​ ក៏មានការចូលរួម​គាំទ្រ​ដ៏ច្រើន​ ពីសំណាក់​ភ្ញៀវ​ជាតិ​ អន្តរជាតិ និង​ បងប្អូន​ ខ្មែរ​ ទាំងចាស់​ទាំងក្មេង​  មាន ពុកម៉ែ​  ពូមីង​ យុវជន យុវនារី ជាង ៥០០នាក់ បានចូលរួមដោយភាពស្និទ្ធស្នាលនិងសប្បាយរីករាយបំផុត។

ឯកឧត្តម ចៅ ជីអាន អនុប្រធានក្រុមការងារៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំឆ្នេសមុទ្រខាងលិច នៃសហរដ្ឋអាមេរិក បានបពាា្ជក់ថា​ គណ:កម្មាធិការដឹកនាំរៀបចំបុណ្យ​ជាតិ​ ៧​មករា​ នេះក៏មានការចូលរួមយ៉ាងសកម្មពីអស់លោកជា ប្រធាន អនុសាខាបក្ស និង ប្រធានយុវជនបក្សទាំង 

២០ ក្រុម រួមមាន៖

លោក​ ​នូវ ផល្លី​                 ជាប្រធាន​ .​ 

លោក​ ហុីង​ ដែនម៉ាគ្លីន​       អនុប្រធាន​.​ 

លោក​  យស​ បូវណ្ណៈ​         អនុប្រធាន​.​  

លោក​  សាន​គីមហុង​         អនុប្រធាន​.​ 

លោក​  យក់​សុភារដ្ឋ​           អនុប្រធាន​.​  

និង រួមទាំង​ ប្រធាន អនុសាខាបក្ស​ និង​ ប្រធាន ​យុវជន​ទាំង អស់ ជាអនុប្រធាន គណះកម្មធិការ ផងដែរ។ 

ទី១៖ អនុសាខាបក្សប្រចាំ Long Beach, 

ទី២៖ យុវជនបក្សប្រចាំទីក្រុង Long Beach, 

ទី៣៖ អនុសាខាបក្សប្រចាំ តំបន់ Orange county, 

ទី៤៖ យុវជនប្រចាំតំបន់ Orange county, 

ទី៥៖ យុវជនប្រចាំទីក្រុង Los Angeles, 

ទី៦៖ អនុសាខាបក្សប្រចាំ ទីក្រុង Los Angeles., 

ទី៧៖ យុវជនប្រចាំទីក្រុង Riverside, 

ទី៨៖ អនុសាខា ប្រចាំទីក្រុង Riverside, 

ទី៩៖ យុវជនប្រចាំទីក្រុង La Mesa, 

ទី១០៖ យុវជនប្រចាំទីក្រុង Rosemead, 

ទី១១៖ យុវជនបក្សប្រចាំទីក្រុង Temecula, 

ទី១២៖ យុវជនប្រចាំទីក្រុង Paramount, 

ទី១៣៖ អនុសាខាបក្សប្រចាំទីក្រុង Signal Hills, 

ទី១៤៖ យុវជនបក្ស ប្រចាំទីក្រុង Signal Hills, 

ទី១៥៖ យុវជន ប្រចាំទីក្រុង Lakewood 

ទី១៦៖ អនុសាខាបក្សប្រចាំទីក្រុង San Bernadino

ទី១៧៖ យុវជនប្រចាំទីក្រុង San Bernadino

ទី១៨៖ អនុសាខាបក្សប្រចាំទីក្រុង San Diego

ទី១៩៖ ក្រុមសិល្បៈករ សិល្បៈការនី ជើងចាស់ ជាច្រើនរូប​ផងដែ។ ល។ 

២០៖ កុងស៊ុលខ្មែរ ប្រចាំទីរដ្នការលីហ្វញ៉ា សហរដ្នអាមេរិក​។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ វ៉ាន្នី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនទទួលបន្ទុករដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានបញ្ជាក់ថា តាំងនាមឱ្យក្រុមការងារសូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ឯកឧត្តម  ហ៊ុន ម៉ាណែត ,ឯកឧត្តម ម៉ឺង ពន្លក ,ឯកឧត្តម ស សេរីវិចិត្ររួមនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងប្រជាពលរដ្ធកម្ពុជាទាំងអស់ ដែលរស់នៅក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍរបស់យើងសូមជួបតែសេចក្តីសុខសេចក្តីចំរើនដើម្បីនាំនាវាកម្ពុជាអោយកាន់តែរីកចំរើននិងអភិវឌ្ឍជឿនលឿនបន្ថែមទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation