ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

image

នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្តីពីវិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។

សារាចរនេះ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងដើម្បីគ្រប់គ្រប់ទីតាំងប្រភពបំពុលខ្យល់ ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ សោភ័ណភាពនៅតាមរាជធានី ខេត្ត។

សារាចរនេះមាន៧ចំណុចធំៗ

១ ការគ្រប់គ្រង់ការដ្ឋានសំណង់

២ ការគ្រប់គ្រង់គុណភាពប្រេងឥន្ឋៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់

៣ ការគ្រប់គ្រង់ការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត

៤ ការគ្រប់គ្រង់ការបញ្ចេញសារធាតុ បំពុលខ្យល់ ពីទីតាំងផលិតកម្ម

៥ ការគ្រប់គ្រង់ ការដុតសំណល់នៅទីចំហ

៦ ការកែលម្ពការគ្រប់គ្រង់ និងធ្វើឲ្យប្រសើរឡើងបរិស្ថានទីប្រជុំជន

៧ ការបង្កើតប្រព័ន្ឋតាមដាន និងព្យាករណ៍ការបំពុលខ្យល់៕