មន្ត្រីជំនាញផ្នែកគ្រឿងញៀន ស្នើអោយសិស្សានុសិស្ស ទាំងអស់សូមចូលរួមសកម្មភាពសង្គម​ពិសេសការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសហគមន៍មានសុវត្ថិភាព​ - CNC News
មន្ត្រីជំនាញផ្នែកគ្រឿងញៀន ស្នើអោយសិស្សានុសិស្ស ទាំងអស់សូមចូលរួមសកម្មភាពសង្គម​ពិសេសការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសហគមន៍មានសុវត្ថិភាព​
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់​ ៖ នៅព្រឹកថ្ងៃសៅរ៍​១១រោជខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០១៨​ កម្មវិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងគ្រឹះស្ថានសិក្សា​ត្រូវបានធ្វើនៅវិទ្យាល័យ​ក្រោមអធិបតីឯកឧត្តម ស៊ុយ​ ឌីម៉ង់​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាលោ​ និងវត្តមានលោក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដោយមានការចូលរួមពីតំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកបាកាន​ នាយក​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស។

លោក​ យិន​ យូ​ លោកនាយកវិទ្យាល័យតាលោបានមានប្រសាសន៍ស្វាគមន៍​និងរបាយការណ៍ថា​ វិទ្យាល័យតាលោមិនមែនជាទីតាំងរក្សាទុក​ដាំដុះ​ ជួញដូរ​ ផលិត​ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀនទេ​ ហើយលោកបានថ្លែងអំណរគុណដល់ក្រុមការងារដែលបានបង្កើតកម្មវិធីផ្សព្វផ្សាយនេះឡើង​ជាពុទ្ធិ។

លោក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ ប្អូនដែលមានវត្តមានទីនេះជាមនុស្សសំខាន់ណាស់គួរត្រង់ត្រាប់យកនូវពុទ្ធិពីបញ្ហាគ្រឿងញៀននេះសម្រាប់ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ​ មិត្តភក្តិ​ និងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យពួកគាត់ចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទដោយមិនប៉ះពាល់​ មិនកាន់​ មិនយូរនូវបញ្ញើរអ្វីដែលយើងមិនដឹងឬមិនស្គាល់ប្រភពច្បាស់ឡើយ​ ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ស៊ុយ​ ឌីម៉ង់​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាលោ​ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែន​ ជាប្រមុខដឹកនាំបាននាំសុខសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាពលរដ្ឋយើង​ដែលក្នុងនោះការអភិវឌ្ឍបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេនគឺជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាជាច្រើនទៀតសម្រាប់បម្រើដល់ផលប្រយោជន៍យុវជន​ យុវនារី​យើង​ប្រៀបដូចជាទំពាំងស្នងឬស្សី​ ឬស្សីរឹងមាំគង់វង្សបានលុះត្រាតែទំពាំងលូតលាស់ល្អរឹងមាំ​ ។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ ស៊ុយ​ ឌីម៉ង់​ បានផ្តាំផ្ញើសំណូមពរដល់សិស្សានុសិស្សទាំងអស់សូមចូលរួមសកម្មភាពសង្គម​ពិសេសការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសហគមន៍យើងមានសុវត្ថិភាព​ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation