ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់មែកឈើសង្កត់លើម៉ូតូអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក់លក់ភេសជ្ជៈបុរសម្នាក់រងរបួស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ:ភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់មែកឈើដ៏ធំសង្កត់លើម៉ូតូអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យបុរសម្នាក់រងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ ១៦៩ ខាងមុខវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមានម៉ូតូសណ្តោងរ៉ឺម៉ងលក់ភេសជ្ជៈនៅចតលក់នៅខាងក្រោមដើមអំពិលបារាំងដ៏ធំមួយដើនៅខាងមុខវិទ្យាល័យបាក់ទូក ហើយក៏មានអ្នកធ្វើដំណើរជាច្រើនផងដែរ ខណៈមេឃភ្លៀងមួយមេលាយលំនឹងខ្យល់កន្រ្តាក់ បណ្តាលឲ្យមែកដើមអំពិលបារាំដ៏ធំមួយដើមនេះរលំសង្កត់ពីលើម៉ូតូសណ្តោងរ៉ឺម៉កលក់ភេសជ្ជៈ៣គ្រឿង និងម៉ូតូអ្នកធ្វើដំណើរមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។ បន្ទាប់ពីកើតហេតុហើយភ្លៀងបានរាំង សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុដើម្បីជួយសម្រួលចរាចរ ហើយទាក់ទងទៅខាងមន្ទីរសាធារណៈការមកកាត់យកមែកឈើចេញកុំឲ្យមានការកកស្ទះចរាចរនៅតំបន់នេះ និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា៕

អត្ថបទរូបភាព:ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation