ដាច់ចរន្តអគ្គិសនី ​គាំងស្ថានីយ៍បឹងត្របែកបង្កឲ្យទឹកហៀរចេញពីប្រឡាយ ​លិចផ្លូវជាច្រើន
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ​ ​៖​ ​ ​នៅថ្ងៃនេះ អភិបាលខណ្ឌ​ចំការមន​ ​បាន​ចុះ​ដឹកនាំ​មន្ត្រី​ ​ចុះ​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន​ ​និង​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ ​ត្រង់​ប្រឡាយ​បឹងត្របែក​ ​ព្រមទាំង​ចុះ​ពិនិត្យ​ទីតាំង​ស្ថានីយ​បូមទឹក​បឹងត្របែក​ ​ដែល​កំពុង​ដំណើរការ​បូម​រំដោះ​ទឹក​ ​បញ្ចៀស​ការ​លិច​ដោយសារ​ទឹកភ្លៀង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ ​ពី​ប្រឡាយ​បឹងត្របែក​ ​។​ ​

លោក​ ​ថេង​ ​សុ​ថុល​ បញ្ជាក់ថា ​បញ្ហា​ដែល​នាំ​អោយ​មាន​បញ្ហា​លិចលង់​នៅ​តំបន់​បឹងត្របែក​នេះ​ ​ដោយសារ​បញ្ហា​សម្រាម​ ​និង​បញ្ហា​ស្មៅ​ដុះ​ច្រើន​ ​ធ្វើ​ឱ្យ​គោក​រាក់​ ​ដែល​នាំ​ឱ្យ​ទឹកហូរ​តិច​ទៅកាន់​ស្ថានីយ​បូមទឹក​ ​ធ្វើអោយ​ទឹក​នៅ​ចាល់​នៅ​ម្តំ​បឹងត្របែក​ ​។​ លោក​ ​ថេង​ ​សុ​ថុល​ ​បាន​បន្ត​ថា​ ​ជា​វិធានការណ៍​ ​ខណ្ឌ​ ​និង​មន្ទី​សាធារណៈ​ការ​ ​និង​ ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​និង​សហការ​គ្នា​ដោះ​ពី​បញ្ហា​នេះ​ ​អោយ​បាន​ឆាប់​ ​។​ ​

ដោយឡែក​ ​បើ​តាម​លោក​ ​ស៊ំាង​ ​ពិសិដ្ឋ​ ​ប្រធាន​មន្ទី​ធា​រណៈ​ការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​បាន​អោយ​ដឹងថា ​ការ​លិច​ដោយសារ​ទឹកភ្លៀង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ ​ពី​ប្រឡាយ​បឹងត្របែក​ ​ដោយសារ​ដាច់​ចរន្ត​អគ្គីស​នី​ ​ដែល​នាំ​អោយ​ស្ថានីយ​បូមទឹក​ ​មិន​អាច​ធ្វើការ​អោយ​ទាន់​សភាព​កា​រណ៏​បាន​ ​៕​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation